Tuesday, January 21, 2025
Homeព័ត៌មានជាតិប្រពន្ធកូនខ្ចី ប្រើអំពើហិង្សាវាយដំច្រំធាក់ ចុងក្រោយវាយបែកភ្នែក

ប្រពន្ធកូនខ្ចី ប្រើអំពើហិង្សាវាយដំច្រំធាក់ ចុងក្រោយវាយបែកភ្នែក

ខេត្តកំពង់ចាម ៖ ករណីអំពើហិង្សា ក្នុងគ្រួសារ ប្តីកំណាចដាល់ប្រពន្ធកូនខ្ចី៥ខែបែកភ្នែកនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ។

បុរសជាប្តីកំណាច ដែលវាយប្រពន្ធកូនខ្ចីគ្មានត្រាប្រណី រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះថា ថៃ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះអឿន ធាវី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទើបនឹងសម្រាលកូនខ្ចីបាន៥ខែ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងគឺជាមនុស្សដែលប្រើប្រាស់ថ្នាំញៀន និងតែងបង្ករឿងអុកឡុកក្នុងគ្រួសារ ប្រើអំពើហិង្សាវាយដំច្រំធាក់នាងជាញឹកញាប់ ពោលគឺឱ្យតែរកលុយទៅជក់ថ្នាំមិនបាន ដឹងតែរករឿងពេញផ្ទះហើយ និងមិនបានអាណិតអាសូរដល់នាង ដែលទើបនឹងសម្រាលកូនខ្ចីបាន៥ខែនោះទេ។

ស្ត្រីរងគ្រោះជាប្រពន្ធបន្តថា នៅមុនពេលកើតហេតុ ប្តីកំណាចរូបនេះ ទើបនឹងត្រឡប់មកពីជក់ថ្នាំញៀន នៅឯណាមិនដឹង ក៏បានមករករឿងនាង រួចក៏បានប្រើអំពើហិង្សា ស្ទុះមកដាល់នាង១ដៃ បណ្តាលឱ្យបែកភ្នែក ដោយគ្មានត្រាប្រណីអ្វីបន្តិចសោះ។ ដោយសារតែទ្រាំនឹងទង្វើប្តី កំណាចរូបនេះលែងបាន ទើបនាងដាច់ចិត្តប្តឹងសុំឱ្យសមត្ថកិច្ចឃាត់ខ្លួនប្តី យកទៅចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES