Tuesday, November 19, 2024
Homeតារាខ្មែរស៊ឹម សូលិកា សប្បាយចិត្តសង្សារឡើងអនុរដ្ឋលេខាធិការ

ស៊ឹម សូលិកា សប្បាយចិត្តសង្សារឡើងអនុរដ្ឋលេខាធិការ

​ស៊ឹម សូលិកា ដែលផ្ដាច់ស្នេហ៍លោកទិត ថាវរិទ្ធ មកភ្ជាប់ស្នេហ៍ជាមួយអតីតកូនចៅលោកថាវរិទ្ធ គឺពិធីករអេង រិទ្ធី ធ្វើឲ្យមហាជនគិតថា ពួកគេសាងស្នេហ៍ចម្រូងចម្រាសនោះ ពេលនេះ អ្នកមេម៉ាយកូន១រូបនេះ សប្បាយចិត្តក្រៃលែង ព្រោះថា​ គូស្នេហ៍ថ្មីរបស់នាង លោករិទ្ធី បានឡើងតំណែងធំថែមទៀត។

​តាមព័ត៌មានបានឲ្យដឹងថា សង្សារថ្មីស៊ឹម សូលិកា ពោះម៉ាយអេង រិទ្ធី ដែលមានឈ្មោះថា ម៉ែន អេង មានឋានៈជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងត្រូវបានតំឡើងឋាន្ដរស័ក្តិទៅជាអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន​ ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

​ការបានតំណែងធំរបស់លោកអេង រិទ្ធី នេះ ប្រាកដណាស់ថា ស៊ឹម សូលិកា រីករាយឥតឧបមា ខណៈដែលតារាមួយចំនួន បានហៅអ្នកនាងថា”ជំទាវៗ”ដែលធ្វើឲ្យអតីតសង្សារ លោកថាវរិទ្ធរូបនេះញញឹមបិទមាត់មិនជិតឡើយ។

គួរបញ្ជាក់ថា អ្នកនាងស៊ឹម សូលិកា បានលែងលះប្ដី លោកវីរៈ ដោយបន្សល់នូវចំណងដៃស្នេហ៍កូនស្រីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះសុកាន់ វីរៈណុច អាយុ១៩ឆ្នាំ។ អំឡុងពេលដែលភ្ជាប់ស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ រយៈពេលជាង៥ឆ្នាំ សូលិកា មិនដែលរីករាយឡើយ ព្រោះថា គ្រួសារខាងប្រុសមិនពេញចិត្តនាងទេ។ ប៉ុន្ដែនៅពេលដែលសូលីកា សាងស្នេហ៍ជាមួយពោះម៉ាយអេង រិទ្ធី​នាងមានសេរីភាពពេញលេញ ហើយរាសីកាន់តែហក់ឡើងត្រដែត ដោយមានទាំងផ្ទះវីឡាទ្រនំស្នេហ៍យ៉ាងប្រណីត និងទិញរថយន្ដទំនើបៗ ជិះយ៉ាងហ៊ឺហា ហើយពេលនេះជិតបានតំណែងជំទាវទៀត ទើបធ្វើឲ្យអតីតនាយករងទូរទស្សន៍បាយ័ន លោកថាវរិទ្ធ ច្របូកច្របល់ចិត្តយ៉ាងខ្លាំង ទោះជាពេលនេះលោករកបានស្រីស្នេហ៍ថ្មី វ័យក្មេង នៅ សុនិតា ស្អំរបួសបេះដូងក៏ដោយ៕

RELATED ARTICLES