Saturday, April 20, 2024
Homeព័ត៌មានជាតិទាញ​បំពង់​ទីប​វាយ​គេ​របួស​ ជាប់​ខ្នោះ​

ទាញ​បំពង់​ទីប​វាយ​គេ​របួស​ ជាប់​ខ្នោះ​

ខេត្តរតនគិរី៖ កម្លាំងនគរបាលក្រុងបាលុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពវាយជនរងគ្រោះម្នាក់នឹងបំពង់ទីបដែក ដោយចេតនា បណ្ដាលឲ្យរងរបួសធ្ងន់ ។ ករណីហិង្សានេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០១៦ នៅត្រង់ចំណុចឃ្លាំងដឹកទំនិញតិចវី ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានស៍ៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ផាន់ សុភិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរមុខរបរកម្មករ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ ភឿន ហៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការ រងរបួសធ្ងន់ចំចង្កេះខាងស្ដាំ ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្តកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀក ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

RELATED ARTICLES