Friday, April 19, 2024
Homeសន្ដិសុខសង្គមផ្ដើម​ស្នេហ៍​​​តាម​​​ហ្វេស​​ប៊ុក​ ​អស់ទាំងខ្លួន និងម៉ូតូ១គ្រឿង​​

ផ្ដើម​ស្នេហ៍​​​តាម​​​ហ្វេស​​ប៊ុក​ ​អស់ទាំងខ្លួន និងម៉ូតូ១គ្រឿង​​

ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងមួយគូស្គាល់គ្នាតាមរយៈហ្វេសប៊ុក រស់នៅជាមួយគ្នាបាន៥ខែ ប្រុសព្រានបោកទាំងខ្លួនហើយបោកយកម៉ូតូមួយគ្រឿង ទៅបាត់២ថ្ងៃអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួននៅក្នុងក្លឹបថប ស្ថិតនៅតាមផ្លូវលេខ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ។

ជនឆបោកមានឈ្មោះជា សីហា ភេទប្រុស អាយុ១៩ឆ្នាំ ចំណែកខាងស្រីឈ្មោះជួរ ផល្លី អាយុ១៨ឆ្នាំ រីឯម៉ូតូដែលយកទៅដាក់បញ្ចាំបាន២ថ្ងៃនោះម៉ាកស្មាសវី ពណ៌ខ្មៅ ស៊េរី២០១៤។

dsgdsfdd
ជនជាប់ចោទជាសង្សារ ពេល PM ឃាត់ខ្លួនបាន

តាមការឲ្យដឹងពីនារីរងគ្រោះជាសង្សារបានអោយដឹងថា នាងនិងជនឆបោកជាសង្សារ បានស្គាល់គ្នាតាមរយៈហ្វេសប៊ុករហូតបង្កើតចំណងស្នេហារស់នៅជាមួយគ្នាបាន៥ខែមក ហើយ នៅយប់ថ្ងៃទី២៥ ខែសីហា យុវជនជាសង្សារបានឌុបនាងដើរលេងដោយជិះម៉ូតូរបស់នាង ស្រាប់តែសង្សារឈប់ម៉ូតូអោយនាងឈរចាំនៅកន្លែងមួយដោយប្រាប់ថាទៅទិញបារីជក់មួយភ្លែត ពេលនោះនាងក៏ឈរចាំយូរពេកអត់ឃើញត្រឡប់មកវិញហើយទូរស័ព្ទចូលហើយអត់លើក ទើបនាងដឹងថាសង្សារនាងស៊ីដាច់ម៉ូតូរបស់នាងហើយ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីដឹងថាចាញ់បោកសង្សារអស់ម៉ូតូ១គ្រឿង នារីរងគ្រោះ ក៏បានទៅដាក់បណ្តឹងនៅអាវុធហត្ថខណ្ឌចំការមនអោយជួយស្វែង ។ នៅយប់កើតហេតុ នារីជាម្ចាស់ម៉ូតូបានទៅតាមរកឃើញជនឆបោកនៅក្នុងក្លឹបថប ក៏បានរាយការណ៍ទៅអាវុធហត្ថខណ្ឌចំការមន ឲ្យមកចាប់ខ្លួនតែម្តង។

fdgfgdd

តាមចម្លើយសារភាពថារបស់ជនឆបោកបានឲ្យដឹងថា ខ្លួនពិតជាបានយកម៉ូតូរបស់សង្សារ ទៅបញ្ចាំពិតមែន យកលុយមកស៊ីចាយអស់ហើយ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួននៅបញ្ចារការដ្ឋានអាវុធហត្ថខណ្ឌដើម្បីកសាងសំណុំរឿងទៅអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES