Wednesday, July 16, 2025
Homeតារាខ្មែរទេព បូព្រឹក្ស យកថវិការទៅជួយកីឡាករអេ រដ្ឋា តាមការសន្យា

ទេព បូព្រឹក្ស យកថវិការទៅជួយកីឡាករអេ រដ្ឋា តាមការសន្យា

ដូចអ្វីដែលបានសន្យា នៅរសៀលថ្ងៃនេះ កញ្ញាទេព បូព្រឹក្ស បានយកថវិកាទៅជួយកីឡាករអេ រដ្ឋា ដែលជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងមន្ទីពេទ្យផ្ទាល់តែម្តង។

ការបរិច្ចាគថវិការនេះ បន្ទាប់ពីទទួលសំណងជំងឺចិត្ត១មុឺនដុល្លារ ក្រោយពីបុរសម្នាក់បានជះ និងគប់កំប៉ុងស្រាបៀរ រួចក៏បានចេញមុខសុំទោសជាសារណៈផងដែរ។

គួបញ្ជាក់ថា កីឡាករ អេ រដ្ឋា ដែលត្រូវជាកូនសិស្សកីឡាករប្រដាល់ប្រចំាប្រទេសកម្ពុជា គឺលោកគ្រូ អេ ពូថង បានជួបគ្រោះថ្នាក់ចរាចរណ៍ដងផ្លូវជាមួយគ្នានៅម្តុំវត្តនិរោធន៍ ហើយមិនបានចុះមកធ្វើការដោះស្រាយនោះទេ ថែមទាំងថយក្រោយកិន រួចបន្តដំណើរជិះគេចចូលក្នុងបុរីលុចហ្សេរី បាត់៕

RELATED ARTICLES