នៅល្ងាចថ្ងៃដដែលនេះ ទេព បូព្រឹក្ស បានយកថវិការទៅជូននាយសាន់ ម៉ៅដែលជាតារាចម្រៀងជើងចាស់ ដែលអមដំណើរដោយលោកហេង ឡុង ស្វាមីថ្មីរបស់អ្នកនាងចន ច័ន្ទលក្ខិណា។
ទេព បូព្រឹក្ស បានបង្ហោះសារថា “សូមជូនពរឲ្យលោកពូ សាន ម៉ៅ ឲ្យឆាប់ជាសះស្បើយ”។
ដោយឡែក លោកហេង ឡុង ក៏បានបង្ហោះសារលើទំប័រហ្វេប៊ុកដែរថា “ស្ថានភាពជំងឺបង សាន ម៉ៅ លោកគ្រូនៅមន្ទីពេទ្យកាល់ម៉ែត្រ អនុញ្ញាតឲ្យគាត់សំរាកនៅក្រៅបន្ទប់សង្គ្រោះបន្ទាន់ហើយ គាត់បាននិយាយប្រាប់ខ្ញុំខ្សឹបៗថា គាត់ត្រូវការកាត បសស ដេីម្បីទទួលបានកការស្នាក់នៅ និងព្យាបាលដោយឥតគិតថ្លៃ ថ្ងៃច័ន្ទនេះសមាគមសិល្បៈ នឹងសម្របសម្រួលដើម្បីជូនកាតទៅគាត់ហេីយ សូមអរគុណសម្រាប់ការ share ចែករំលែកជូនសាធារណជនជ្រាបជាព័ត៌មាន។ អរគុណ កញ្ញា ទេព បូព្រឹក្ស ដែលបានចែករំលែកថវិកាជួយសម្រាលបង សាន ម៉ៅ ជូនពរអោយ កញ្ញា ទទួលបាននូវការគាំទ្រពីសំណាក់ទស្សនិកជនបន្ថែមទៀត”។
គួបញ្ជាក់ដែរថា នាយ សាន ម៉ៅ ដែលមានអាយុ៥៤ឆ្នាំនេះ បានកើតជំងឺបេះដូង និងទឹក ក្នុងសួតធ្ងន់ធ្ងរ ហើយនាយក៏ធ្លាប់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ម្តងហើយកាលពីដើមឆ្នាំ២០១៨៕