Friday, April 19, 2024
Homeព័ត៌មានជាតិដំណឹង​ផ្អើល​ពី​បារាំង តំណែង​មេបក្ស ប្រឆាំង លោក​សម រង្ស៊ី គ្រោង​ប្រគល់​ឱ្យ លោក​កឹម សុខា

ដំណឹង​ផ្អើល​ពី​បារាំង តំណែង​មេបក្ស ប្រឆាំង លោក​សម រង្ស៊ី គ្រោង​ប្រគល់​ឱ្យ លោក​កឹម សុខា

ភ្នំពេញ ៖ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ថ្មីៗនេះ មានដំណឹងគួរឱ្យភ្ញាក់ផ្អើលពីប្រទេស បារាំងមកថា លោកនឹងឈរឈ្មោះជាបេក្ខភាព ប្រធានាធិបតីបារាំង ហើយនឹងលាលែងពី តំណែងប្រធានគណបក្សសង្គ្រោះជាតិ ដោយ ប្រគល់ឱ្យលោកកឹម សុខា ប្រធានស្តីទីនោះ ក្លាយជាប្រធានពេញសិទ្ធិគ្រប់គ្រងដឹកនាំគណ- បក្សប្រឆាំងនេះ។

ការភ្ញាក់ផ្អើលចំពោះដំណឹងខាងលើនេះ បន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានចែករំលែកនូវព័ត៌មានដែលបង្ហោះដោយគេហទំព័រមួយដែលមិនមានប្រភពច្បាស់លាស់។ ប៉ុន្តែដោយសារតែព័ត៌មាននោះ ពាក់ព័ន្ធនឹង លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង ដ៏លេចធ្លោនៅកម្ពុជា ទើបមជ្ឈដ្ឋានមហាជន មានការចាប់អារម្មណ៍ និងបានស្នើសុំឱ្យ “នគរធំ” ជួយស្រាវជ្រាវ បញ្ជាក់ការពិត។ ប្រភពព័ត៌មានដែលនាំឱ្យមាន ការភ្ញាក់ផ្អើលនោះ បានសរសេរថា “ពីប្រទេស បារាំង បានឱ្យដំណឹងថា លោកសម រង្ស៊ី ជា ប្រធានគណៈបក្សសង្គ្រោះជាតិ ដែលជាគណ- បក្សដ៏ធំ និងជាគូប្រជែងដ៏មុតស្រួចជាមួយ គណបក្សកាន់អំណាចនោះ នឹងលាលែងពី តំណែងប្រធានគណបក្សសង្គ្រោះជាតិ ដោយ លោកមានគម្រោងថា នឹងឈរឈ្មោះជាបេក្ខជន ប្រធានាធីបតីសាធារណរដ្ឋបារាំង។

លោកសម រង្ស៊ី បានមានប្រសាសន៍ថា មានតែលោកក្លាយជាប្រមុខដឹកនាំប្រទេស មហាអំណាចទេ ទើបអាចសង្គ្រោះប្រទេស កម្ពុជាពីក្រញ៉ាំយួនឈ្លានពានបាន ហើយបន្ទាប់ មកទៀត តំណែងប្រធានគណបក្សសង្គ្រោះជាតិ ពេញសិទ្ធិ នឹងប្រគល់ជូនលោកប្រធានស្តីទី កឹម សុខា”។

ក្រោយទទួលបានព័ត៌មានគួរឱ្យភ្ញាក់ផ្អើល នោះ មានអ្នកលេងបណ្តាញហ្វេសប៊ុកមួយចំនួន បានសរសេរបញ្ចោញមតិ 9ជៀមមនេតប  ដោយ ភាគច្រើនមិនជឿថា ព័ត៌មាននេះជាការពិត នោះទេ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនអាចទាក់ទងសុំមតិយោបល់ ប្រតិកម្មឆ្លើយតបចំពោះព័ត៌មានលេចឮខាងលើ នេះ បានទេ។ ប៉ុន្តែលោកម៉ៅ មុនីវណ្ណ មន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាងថា នោះ គ្រាន់តែជាការបំប៉ោងព័ត៌មានមិនពិត។ ដូច្នេះលោកមិនចង់ធ្វើអត្ថាធិប្បាយអីទេ ទុកឱ្យ មជ្ឈដ្ឋានមហាជន វាយតម្លៃដោយខ្លួនឯងចុះ។

លោកម៉ៅ មុនីវណ្ណ បញ្ជាក់ថា “រឿងនេះ គ្រាន់តែជារឿងបំប៉ោងព័ត៌មានៗមិនពិតទេ វា មិនមែនជាព័ត៌មានផ្លូវការទេ។ ដូច្នេះខ្ញុំដូចជា មិនជាចាប់អារម្មណ៍អីទេ ដោយសារថារឿង នេះគ្រាន់តែជារឿងចចាមអារ៉ាម ទាល់តែទៅ សួរអ្នកចចាមអារ៉ាមហ្នឹង បានគេបកស្រាយ បាន។ សួរខ្ញុំដូចមិនមានអីនឹងបកស្រាយទេ មិន មានអីចាប់អារម្មណ៍ទេ។ យើងមិនអាចបិទសិទ្ធិ សេរីភាពគេបាន ធម្មតាព័ត៌មាន គេមានសិទ្ធិក្នុង ការបញ្ចោញព័ត៌មាន ប៉ុន្តែគ្រាន់ថា អ្នកយក- ព័ត៌មាន ស្រាវជ្រាវទៅ តើព័ត៌មាន ហ្នឹងពិតឬ មិនពិត?”។

គួរបញ្ជាក់ដែរថា ការបង្ហោះព័ត៌មានភ្ញាក់- ផ្អើលនេះ បានធ្វើឡើងស្របពេលដែលលោក សម រង្ស៊ី និងតំណាងរាស្ត្រ៣រូបទៀត គឺលោក- ស្រីជូឡុង សូមួរ៉ា តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្ត ព្រៃវែង និងលោកលិម គីមយ៉ា តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ បានអញ្ជើញចូលរួមវេទិកា សាធារណៈនៅទីក្រុងប៉ារីសប្រទេសបារាំង ព្រមទាំងមានការចូលរួមតាមប្រព័ន្ធអ៊ីនធើរ- ណេតពីលោកកឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ ផងដែរ។

លោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រមណ្ឌល ខេត្តព្រៃវែង និងជាអ្នកនាំពាក្យគណបក្ស- សង្គ្រោះជាតិ បានសរសេរនៅក្នុងហ្វេសប៊ុក របស់លោកទាក់ទងនឹងវេទិកានោះថា “ប្រជា- ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស តែងតែ ផ្តល់ជាកម្លាំងទឹកចិត្ត គំនិតយោបល់ មធ្យោបាយ គាំទ្រដល់សកម្មភាពមូលដ្ឋានរបស់សកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្នុង ប្រទេស ដែលនេះជាចំណែកមួយ ចូលរួមជំរុញ នាវាសង្គ្រោះជាតិ បោះពួយទៅមុខ។ ប្រជា- ពលរដ្ឋខ្មែរ និងគណបក្សសង្គ្រោះជាតិ តម្រង់ ទិសទៅមុខ ដោយមិនស្តាប់ពាក្យញុះញង់បំបែក- បំបាក់ឱ្យបែរបង្វែរទិសដៅរបស់យើង គឺ “ដំណើរ ឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការ ផ្លាស់ប្តូរជាវិជ្ជមាន”។

ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស នឹងចូលរួមជួយគណបក្សសង្គ្រោះជាតិ ដើម្បី ប្រែក្លាយទៅជាកម្លាំងសាមគ្គីជាតិខ្មែរ ក្នុងការ ជំរុញឱ្យមានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុង នាមជាម្ចាស់ប្រទេស ម្ចាស់អំណាចពិតប្រាកដ”។

ទោះយ៉ាងណាជុំវិញព័ត៌មានលេចឮខាងលើ នេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោក សម រង្ស៊ី និងលោកកឹម សុខា ប្រធាន និង អនុប្រធានគណបក្សសង្គ្រោះជាតិ បានទេ កាល ពីម្សិលមិញ។ ប៉ុន្តែក្នុងនាមជាប្រធានគណបក្ស លោកសម រង្ស៊ី បានថ្លែងនៅក្នុងវេទិកានៅ ប្រទេសបារាំងនោះថា អ្វីដែលសំខាន់បំផុតក្នុង ការធ្វើនយោបាយ ក្នុងការសម្រេចវាសនាប្រទេស ជាតិ គឺត្រូវមានបុព្វហេតុច្បាស់លាស់ ព្រោះបើ មានបុព្វហេតុច្បាស់លាស់ នឹងមានប្រជារាស្ត្រ គាំទ្រពេញទំហឹង។

លោកសម រង្ស៊ី បានមានប្រសាសន៍នៅ ពេលនោះថា “ប្រជារាស្ត្រនៅគាំទ្រពេញទំហឹង នោះ ជាកត្តាទី១ ដើម្បីឆ្ពោះទៅរកជ័យជម្នះ គឺការសម្រេចបំណងរបស់យើងតាមបុព្វហេតុ  និងឧត្តមគតិរបស់យើង។ គណបក្សសង្គ្រោះ- ជាតិ បំពេញលក្ខខណ្ឌបានយ៉ាងត្រឹមត្រូវ គឺបុព្វ- ហេតុត្រឹមត្រូវច្បាស់លាស់ បុព្វហេតុសង្គ្រោះជាតិ ដែលដឹងថា ជាតិយើងកំពុងតែប្រឈមមុខគ្រោះ មរណៈ។ ដូច្នេះគ្មានជម្រើស ត្រូវតែចូលក្នុង បេសកកម្មសង្គ្រោះជាតិ នេះជាបុព្វហេតុច្បាស់ លាស់ បុព្វហេតុជាប្រវត្តិសាស្ត្រ ដែលកូនខ្មែរ ទាំងអស់ត្រូវតែចូលរួម។ ហ្នឹងហើយជាកត្តា ដែលសំខាន់ យើងត្រូវរក្សាបញ្ចប់បុព្វហេតុ ឧត្តមគតិដើមរបស់យើង។ កត្តាទី២ ទោះជា បុព្វហេតុត្រឹមត្រូវ ប្រជារាស្ត្រនៅគាំទ្រពីដំបូងទី តែយើងត្រូវតែមានអ្នកដឹកនាំដែលស្មោះត្រង់ អ្នកដឹកនាំដែលរួបរួមគ្នា។ ប៉ុន្តែ៣ឆ្នាំ ៤ឆ្នាំ ដែល បានកើតចេញពីការរួបរួមគ្នារវាងគណបក្ស- សិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី មានលោក កឹម សុខា មានខ្ញុំសម រង្ស៊ី យើងចាប់ដៃគ្នាដ៏ ស្មោះ ចាប់ដៃដ៏រឹងមាំ ហើយមិនមែនតែចាប់ ដៃទេ គឺបេះដូងជាមួយគ្នា..៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES