Tuesday, November 19, 2024
Homeតារាខ្មែរសួស វីសា សង្សារប្រាកដក្នុងចិត្ត ១០០% ដឹកដៃចូលរោងការ

សួស វីសា សង្សារប្រាកដក្នុងចិត្ត ១០០% ដឹកដៃចូលរោងការ

សួស វីសា បានបង្ហាញភាពស្អិតល្មួតជាមួយសង្សារថ្មី ប្រុសក្មេងប៊ុនថុល ប៊ុនថង​ហៅថមមី កាន់តែខ្លាំងនៅរយៈពេលចុងក្រោយនេះ ក្រោយពេលដែលនាងត្រូវលោកថមមី ធ្វើខួបកំណើតឲ្យកាលពីពេលថ្មីៗនេះ។

ប្រភពបានឲ្យដឹងថា វីសា បានចូលហ៊ុនជាមួយលោកថមមី រកស៊ីបើកហាងលក់បាយនៅម្ដុំស្ដុបបូកគោ ទៀតផង មុនពេលដែលពួកគេដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះ។

ទោះជាយ៉ាងណា តាមរយៈការអះអាងរបស់សង្សារថ្មី កញ្ញាសួស វីសា គឺលោកថមមី កន្លងមក បានឲ្យដឹងថា លោកមិនទាន់បានភ្ជាប់ពាក្យជាមួយវីសា ឬកំណត់ថ្ងៃមង្គលការឡើយ ព្រោះតែខ្លាចប៉ះពាល់ដល់អាជីពចម្រៀងបណ្ដូលចិត្ត វីសា ។

ប៉ុន្ដែលោកថមមី ថ្លែងថា ១០០% លោកនិងវីសា ត្រូវតែរៀបការជាមួយគ្នានាពេលខាងមុខនេះ ព្រោះថា ពេលនេះចំណងស្នេហាលោកនិងតារាហង្សមាស រូបនេះ ត្រូវបានចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយ។

គួរបញ្ជាក់ថា ការសម្រេចិត្តបង្ហាញមុខគូសង្សារថ្មីរបស់សួស វីសា នៅពេលនេះ ចំពេលដែលអតីតគូដណ្ដឹងរបស់នាង លោកមាស សាឡី បានរៀបការប្រពន្ធថ្មីទៅហើយ ។ វីហ្សា ដែលប៉ះរឿងស្នេហ៍ដ៍រសើប ត្រូវបានគេចោទថា នាងមានស្នេហាជាមួយលោកនាយករដ្ឋមន្រ្ដីនោះ ក៏ធ្វើឲ្យមន្រ្ដីធំៗមួយចំនួនទៀតខកចិត្តដែរ ព្រោះថា ពេលនេះនាងមិនត្រូវការធ្វើប្រពន្ធមន្រ្ដីធំណាទេ ហើយអនាគតស្វាមីរបស់នាង គឺប្រុសក្មេងថមមី៕

RELATED ARTICLES