ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ទើបនឹងចេញពីកម្មវិធីខួបកំណើតមិត្ត បានបើកម៉ូតូបំណង ត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យ៤ នាក់ ជិះម៉ូតូដេញតាមកាប់ប្លន់យកម៉ូតូនិងគ្រឿង អលង្ការអស់ តែភ្លាមនោះសមត្ថកិច្ចល្បាតប្រទះ ឃើញ ក៏ដេញចាប់បាន២នាក់ និងបន្តចាប់បាន បក្ខពួក ចំនួន១៣នាក់ថែមទៀត ក្នុងនោះមាន ស្រី៤នាក់ផងដែរ ។ ករណីកាប់ប្លន់ម៉ូតូនិងគ្រឿងអលង្ការ ពីនារីវ័យក្មេងនោះ បានកើតមានឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវម៉ុង ប្ញទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាន ក្រោយពីប្រព្រឹត្តបទល្មើស ជាក់ស្តែងភ្លាមៗនោះ រួមមាន ទី១-ឈ្មោះខុន សុខជាតិ អាយុ១៨ឆ្នាំ មុខរបរនិងលំនៅមិន ពិតប្រាកដ និងទី២-ឈ្មោះសិទ្ធ មុខរបរនិង ស្នាក់មិនពិតប្រាកដដូចគ្នា។ ចំណែកវត្ថុតាង ដែលចាប់បានជាក់ស្តែង រួមមានដាវសាមូរ៉ៃ ១ដើម និងម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ ១ធ្ញ-៩៥៩៣។ ចំណែកនារីរងគ្រោះ សុំមិនបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួននោះទេ ។
តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ នាងបានធ្វើដំណើរ ទៅចូលរួមពិធីខួបកំណើតមិត្តភក្តិម្នាក់នៅក្លឹប ម៉ារិន លុះក្រោយពីចប់កម្មវិធី នាងបានបើក ម៉ូតូមួយគ្រឿង ម៉ាកធូដេយ៍ ធ្វើដំណើរបំណង ត្រឡប់មកផ្ទះវិញតែម្នាក់ឯង លុះពេលមកដល់ ចំណុចមុខរោងចក្រមួយកន្លែង តាមបណ្តោយ ផ្លូវឧកញ៉ាម៉ុង ប្ញទ្ធី នាងបានឈប់ម៉ូតូនិយាយ ទូរស័ព្ទ។ ស្រាប់តែភ្លាមនោះ លេចមុខជនសង្ស័យ ចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយ ដាវសាមូរ៉ៃ បានគំរាមកាប់នាង រួចប្លន់យក ទូរស័ព្ទមួយគ្រឿង ម៉ាកណូគា អិនចុចពិល១ គ្រឿង ព្រមទាំងខ្សែក១ខ្សែទៀត បន្ទាប់មក ក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយ- សារតែនៅក្នុងភូមិសាស្ត្រខាងលើ មានបទល្មើស ប្លន់ញឹកញាប់ពេក ទើបកម្លាំងសមត្ថកិច្ចបានចុះ ល្បាតតាមរថយន្តមើល ស្រាប់តែប្រទះឃើញ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ដោយ មានការសង្ស័យ ទើបសមត្ថកិច្ចបានបើករថយន្ត តាមមើល។ លុះឃើញជនសង្ស័យកំពុងដកដាវ បម្រុងកាប់ជនរងគ្រោះ ប្លន់យកម៉ូតូនិងទូរស័ព្ទ ទើបសមត្ថកិច្ចបានបើករថយន្តបំបុក ធ្វើឱ្យជន- សង្ស័យ២នាក់ដួលម៉ូតូ ទើបចាប់ក្របួចបាន ទាំង២នាក់តែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់បាន សមត្ថកិច្ចក៏ធ្វើការ សាកសួរ រហូតឈានដល់ការតាមចាប់បក្ខពួក ជនសង្ស័យផ្សេងទៀត នៅចំណុចដីឡូត៍មួយ កន្លែងជិតរង្វង់មូលកាំកូស៊ីធី ដោយឃាត់ខ្លួន បានជនសង្ស័យសរុបចំនួន១៣នាក់ ក្នុងនោះមាន ស្រី៤នាក់ និងដកហូតបានរថយន្តមួយគ្រឿង ម៉ាកឡង់ដ៍គ្រីសឺរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២ធ-៥៧៧៧ រួមទាំងដាវចំនួនជាង១០ ដើម ដែលលាក់ទុកក្នុងរថយន្តទៀតផង។
យោងតាមព្រភពព័ត៌មានចុងក្រោយ បាន ឱ្យដឹងថា បន្ទាប់ពីកើតមានករណីខាងលើ សមត្ថ- កិច្ច បានធ្វើការស្រាវជ្រាវបន្ថែមរហូតឈាន ដល់ការបង្ក្រាបទីតាំងទទួលផលចោរកម្មមួយ កន្លែង និងដកហូតបានម៉ូតូចំនួន៤០គ្រឿង។
លោកទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា ក្រោយប្រតិបត្តិការនៅយប់ទៀបភ្លឺ កម្លាំងសមត្ថកិច្ចបានបន្ត ស៊ើបអង្កេតរហូតទទួលបានពន្លឺបន្ថែម និងឈាន ដល់ការឡោមព័ទ្ធទីតាំងទទួលផលចោរកម្ម មួយកន្លែងទៀត ស្ថិតក្នុងភូមិទួលគោក សង្កាត់ ទួលសង្កែ ដែលទីតាំងមួយនេះ បានទទួល ប្រយោជន៍ពីបក្ខពួកក្រុមចោរ ដែលតែងតែធ្វើ សកម្មភាពកាប់ប្លន់បានសម្រេចហើយ យកមក លក់ដូរ ឬបញ្ចាំនៅទីនេះ ដោយជាលទ្ធផល កម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនម្ចាស់ ទីតាំង ដើម្បិបន្តសាកសួរ និងដកហូតម៉ូតូពាក់ព័ន្ធករណីទទួលផលចោរកម្មចំនួន៤០គ្រឿង ផងដែរ។
ក្រោយប្រតិបត្តិការត្រូវបានបញ្ចប់ ក្រុមជនសង្ស័យទាំងអស់ រួមជាមួយវត្ថុតាង ត្រូវបាននាំខ្លួនសាកសួរនៅអធិការដ្ឋាននគរ-បាលខណ្ឌប្ញស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ ការតាមនីតិវិធីច្បាប់ ៕