Tuesday, November 19, 2024
Homeតារាខ្មែរសុខ សីឡាលីន មិនខ្វល់អតីតសង្សាររៀបការ ខណៈកំពុងផ្អែមល្ហែមជាមួយសង្សារថ្មី

សុខ សីឡាលីន មិនខ្វល់អតីតសង្សាររៀបការ ខណៈកំពុងផ្អែមល្ហែមជាមួយសង្សារថ្មី

សុខ សីឡាលីន ដែលជាអ្នកចម្រៀងនិយមស្ទីលបែបបស្ចឹមប្រទេសនោះ ហាក់គ្មានទុក្ខព្រួយច្រើនឡើយ បន្ទាប់ពីត្រូវសង្សារចាស់ លោកអ៊ុក មិន្ទណារិទ្ធ រៀបការប្រពន្ធចោល កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណី សីឡាលីន បានទៅបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការអ្នកស្រីហូវ ដានេ កាលពីថ្ងៃទី៣១ ខែធ្នូ ហើយតារាហង្សមាស រូបនេះ ដែលត្រូវបានគេដឹងថា បានកែកុនសម្រេស់នៅហាងឌែម៉ូគ្លីនិកនោះ សើចសប្បាយក្អាកក្អាយមិនដូចជាមនុស្សមានវិបត្តិដួងចិត្តនោះទេ។

ទោះជាយ៉ាងណា ការរីករាយនៅពេលនេះ ប្រហែលជាមិនអស់ពីដួងចិត្តនោះឡើយ ព្រោះថា ចំណងស្នេហ៍ជាច្រើនឆ្នាំត្រូវបានរលត់ ហើយត្រូវសង្សាររៀបការមុនបែបនេះ អ្នកដែលគ្រាំគ្រាបេះដូង គឺសីឡាលីន នេះឯង គ្រាន់តែនាងកំពុងបន្លប់ទុក្ខស្នេហ៍ មិនចង់ឲ្យគេឃើញថា បេះដូងរបស់នាងកំពុងមានរបួសធ្ងន់ប៉ុណ្ណោះ។

ដោយឡែក អ្នកសិល្បៈដែលស្និទ្ធស្នាលជាមួយសុខ សីឡាលីន វិញ បានបង្ហើបឲ្យដឹងថា ការដែលសីឡាលីន នៅតែញញឹមស្រស់ ក្រោយត្រូវសង្សាររៀបការចោលបែបនេះ ដោយសារតែពេលនេះ នាងមានគូស្នេហ៍ថ្មីជាប្រុសរូបសង្ហា គឺលោកជីមមី អ្នកផលិតកម្មវិធីទូរទស្សន៍ PNN។

ប្រភពបានឲ្យដឹងថា ចំណងស្នេហាថ្មីនេះ សីឡាលីន ទទួលបានការគាំទ្រពេញទំហឹងពីអ្នកម្ដាយរបស់នាង ដែលផ្ទុយស្រឡះកាលដែលនាងភ្ជាប់ស្នេហ៍ជាមួយតន្ដ្រីករចចកសមុទ្រ លោកមិន្ទណារិទ្ធ នោះ ម្ដាយនាងបានប្រឆាំងយ៉ាងដាច់អហង្ការ៕

RELATED ARTICLES