ខេត្ដកណ្ដាល៖ កំលោះចាស់ម្នាក់ តែងតែផឹកស៊ីស្រវឹងអួទីនួស្ទើររាល់ថ្ងៃ បានទៅរំអុកសុំម្ដាយឲ្យជួយរកប្រពន្ធឲ្យខ្លួន ត្រូវម្ដាយប្រាប់ថា កូនឯងខំធ្វើការសិនទៅកុំដើរផឹកស៊ិឥតប្រយោជន៍ចាំគាត់រកឲ្យ ធ្វើឲ្យរូបគេកើតចិត្ដខឹង បានរត់ទៅចងកសម្លាប់ខ្លួន នៅចំណុចទួលលើក្រោយផ្ទះ ស្លាប់បាត់បង់ជីវិតតែម្ដង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥នឹង០០នាទី ល្ងាចថ្ងែទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ទួលលើក្រោយផ្ទះជនរងគ្រោះ ចម្ងាយ១០០ម៉ែត្រ ស្ថិតនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ងិន ពិសេស ភេទប្រុសអាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករស្លាប់ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ក្រោយពីកំលាំងប៉ុស្តិ៍បានធ្វើការត្រួតពិនិត្យរួចហើយ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារអត្ដឃាតពិតប្រាកដមែន រួចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
សិលា