Friday, October 18, 2024
Homeព័ត៌មានជាតិដីកា​កោះ​ទី២ តុលា​ការ​កំពូល​បង្គាប់​ឱ្យ លោក​កឹម សុខា ចូល​សវនា​ការ​ថ្ងៃទី​២ កញ្ញា

ដីកា​កោះ​ទី២ តុលា​ការ​កំពូល​បង្គាប់​ឱ្យ លោក​កឹម សុខា ចូល​សវនា​ការ​ថ្ងៃទី​២ កញ្ញា

ភ្នំពេញ ៖ មហាអយ្យការអមតុលាការ កំពូល បានចេញដីកាកោះហៅលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឱ្យចូលខ្លួន ទៅកាន់តុលាការកំពូល នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ដើម្បី ចូលរួមសវនាការក្នុងនាមជាម្ចាស់បណ្តឹងសា ទុក្ខ។ ដីកាកោះរបស់តុលាការកំពូលនេះ ត្រូវ បានអាជ្ញាធរខណ្ឌទួលគោក ចុះយកបិទនៅ មុខភូមិគ្រឹះលោកកឹម សុខា កាលពីព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក ហើយនេះជាដីកាកោះទី២ ហើយ របស់តុលាការដែលបង្គាប់ឱ្យលោកកឹម សុខា ចូលខ្លួនក្នុងសវនាការជំនុំជម្រះ បន្ទាប់ពីមុននេះ តំណាងអយ្យការអមសាលាដំបូងរាជធានី- ភ្នំពេញ ក៏បានចេញដីកាកោះឱ្យលោកកឹម សុខា ចូលខ្លួនក្នុងសវនាការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីឆ្លើយដោះសាពីបទ “បដិសេធ ក្នុងការចូលខ្លួន”។

ដីកាកោះហៅជនជាប់ចោទឱ្យចូលសវនា- ការរបស់មហាអយ្យការអមតុលាការកំពូល ចុះ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដែលចុះហត្ថ- លេខាដោយលោកអគ្គព្រះរាជអាជ្ញារង អ៊ុក គីមសិទ្ធិ មានខ្លឹមសារទាំងស្រុងថា “អគ្គព្រះរាជ- អាជ្ញានៃមហាអយ្យការអមតុលាការកំពូល។

ក្រោយពីបានពិនិត្យសំណុំរឿងព្រហ្ម- ទណ្ឌលេខ ៖ ៤៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ ដែលមានជនត្រូវចោទឈ្មោះកឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជាតិខ្មែរ (ម្ចាស់បណ្តឹង សាទុក្ខ)។

ត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ៖ បដិសេធក្នុងការចូលខ្លួន (ពាក្យស្នើសុំបំពេញ កិច្ច) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦ បទល្មើសព្រហ្ម- ទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។

ហេតុដូច្នេះសម្រេច

បង្គាប់ឱ្យឈ្មោះកឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជាតិខ្មែរ (ម្ចាស់បណ្តឹងសាទុក្ខ) មានអាសយដ្ឋាននៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចូលមកតុលាការកំពូល នៅថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨ៈ០០ព្រឹក ដើម្បី ចូលរួមសវនាការ អំពីដំណើររឿងខាងលើ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ រួមមាន

ឯកឧត្តមឃឹម ប៉ុណ្ណ ជាប្រធាន, លោក យស់ សូខឿន, លោកសាលី ធារ៉ា, លោកសេង នាង, លោកគង់ តារាឆាត ជាចៅក្រមប្រឹក្សា នៃក្រុមប្រឹក្សាជំនុំជម្រះ។

សម្គាល់ ៖ -សូមចូលមកតុលាការកំពូល ឱ្យបានទាន់ពេលវេលាតាមកាលបរិច្ឆេទដូចបាន បញ្ជាក់ខាងលើ។

-យកមកជាមួយនូវឯកសារផ្សេងៗដែល ពាក់ព័ន្ធរឿងក្តីខាងលើ ប្រសិនបើមាន”។

ទាក់ទងទៅនឹងករណីលោកកឹម សុខា ដែលតុលាការកោះហៅឱ្យចូលខ្លួនជាបន្តបន្ទាប់ នេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បាន លើកឡើងថា ជោគវាសនារបស់លោកកឹម សុខា គឺស្ថិតនៅលើអ្នកគាំទ្រ។

លោកអេង ឆៃអ៊ាង តំណាងរាស្ត្រគណ- បក្សសង្គ្រោះជាតិ បានលើកឡើងថា ចំណាត់ការរបស់តុលាការ មកលើលោកកឹម សុខា នោះ មិនមែនជាការអនុវត្តច្បាប់ទេ តែជាការអនុវត្ត តាមបទបញ្ជា ខណៈដែលជនដែលលួចថត សំឡេងដែលច្បាប់ហាមឃាត់ បែរជាមិនមាន ទោសទៅវិញ។

លោកអេង ឆៃអ៊ាង បញ្ជាក់ថា “យើងចង់ ពិភាក្សាគ្នាថា តើរឿងហ្នឹងជារឿងអនុវត្តច្បាប់ ឬក៏រឿងនយោបាយ អាហ្នឹងឱ្យច្បាស់ទាំងអស់ គ្នា ហើយគេចង់បានអីមកលើឯកឧត្តមកឹម សុខា ហើយគេចង់បានអីពីគណបក្សសង្គ្រោះជាតិ យើង។ អ៊ីចឹងជោគវាសនារបស់ឯកឧត្តមកឹម សុខា ជោគវាសនារបស់គណបក្សសង្គ្រោះជាតិ គឺពឹង លើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិហើយ”។

ដោយឡែកនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នេះដែរ សមត្ថកិច្ចខណ្ឌមានជ័យ រួមនិងមន្ត្រីតុលាការ ក៏នាំយកដីកាកោះហៅ  លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទៅជំនុំជម្រះរឿងក្លែងឯកសារទៅដាក់នៅ ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ផងដែរ។

នៅក្នុងដីការបស់តុលាការ ដែលត្រូវបាន យកទៅដាក់នៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ នោះ លោកសម រង្ស៊ី ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង- រាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួនទៅកាន់ សវនាការ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅសាលសវនាការ បន្ទប់ ទី២ ជាន់ទី១ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទ “សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈ ក្លែង និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម” ប្រព្រឹត្តធ្វើនៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០១៥ ដែលជាសំណុំរឿងថ្មី បំបែកចេញពីសំណុំរឿងលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី៕

RELATED ARTICLES