Saturday, April 20, 2024
Homeសន្ដិសុខសង្គមកូនតិរច្ឆាន​ ផឹកស្រាស្រវឹង ទាញញញួរវាយក្បាលឪពុក ធ្លាយខួរស្លាប់

កូនតិរច្ឆាន​ ផឹកស្រាស្រវឹង ទាញញញួរវាយក្បាលឪពុក ធ្លាយខួរស្លាប់

ខេត្ដបាត់ដំបង៖ កូនចិត្តតិរច្ឆានម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង ខឹងឪពុកស្ដីបន្ទោសរឿងសុំលុយយកទៅទិញស្រាផឹកស្ទើររាល់ថ្ងៃ បានទាញយកញញួរមកសំពងក្បាលឪពុករហូតដល់ស្លាប់ក្នុងថ្លុុកឈាម ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិអន្លង់តាមុី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

vbffgvdf
ជនរងគ្រោះ

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ស៊ើត ស៊ីន អាយុ35ឆ្នាំ រស់នៅក្រុម5 ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ជននេះបានប្រើប្រាស់ ញញួរវាយទៅលើ ឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ដែង ស៊ើត អាយុ  75ឆ្នាំ រស់នៅកន្លែងកើតហេតុ បណ្តាលឲ្យស្លាប់។

បើតាមសមត្ថកិច្ច មូលហេតុដោយជននេះ ជាមនុស្សស្រវឹងខួប ស្ទើរគ្មានស្មារតីជាមនុស្ស  ហើយតែងរករឿងឪពុករាល់ថ្ងៃ ដើម្បីបានលុយទិញស្រាផឹក ដែលគ្រួសារគាត់គឺមានតែពីរនាក់ឪពុក និងកូនប៉ុណ្ណោះ។

fvgdfdsf
ជនដៃដល់ ត្រូវឃាត់ខ្លួនភ្លាមៗក្រោយបង្កហេតុ

ក្រោយកើតហេតុកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

RELATED ARTICLES