Monday, January 20, 2025
Homeព័ត៌មានជាតិម្តងដល់ដល់ទៅ២នាក់ ម្តាយតាមទាន់ប្រុសព្រានកំពុងធ្វើសកម្មភាព

ម្តងដល់ដល់ទៅ២នាក់ ម្តាយតាមទាន់ប្រុសព្រានកំពុងធ្វើសកម្មភាព

ខេត្តព្រះវិហារ ៖ ករណីប្រុសព្រានរំលោភក្មេងស្រី២នាក់ ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចឃុំរហ័ស ស្រុករវៀង។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសុខ ងួន ហៅទ្រី អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិចំបកផ្អែម ឃុំរស្មើ ស្រុករវៀង។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ សុទ្ធតែស្ថិតក្នុងវ័យជាអនីតិជន និងមានលំនៅក្នុងឃុំរហ័ស ស្រុករវៀង ជាមួយគ្នា។

ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលម្តាយក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES