Friday, April 19, 2024
Homeព្រឹត្តិការណ៍សង្គមភ្ញៀវ៥នាក់ និងនារីខារ៉ាអូខេ២នាក់ សង្ស័យពុលអាហារនៅ KTV New Zealand ផ្សារមាន់អាំង

ភ្ញៀវ៥នាក់ និងនារីខារ៉ាអូខេ២នាក់ សង្ស័យពុលអាហារនៅ KTV New Zealand ផ្សារមាន់អាំង

ភ្នំពេញ៖ ភ្ញៀវ៥នាក់ បានចូលទៅច្រៀងកម្សាន្ដលេងសប្បាយនៅខារ៉ាអូខេ យីហោ New Zealand និងបានហៅនារីកំដរ២នាក់ មកអង្គុយលេងជាមួួយ នាំគ្នាហៅម្ហូបក្លែម ស្រាប់តែមានអាការៈមិនស្រួល បណ្ដាលឲ្យក្អួតចង្អោរ ពេញបន្ទប់ខារ៉ាអូខេ ត្រូវបានគេដឹកបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ទាំងយប់ មិនឲ្យអ្នកសារព័ត៌មានដឹង ។

dfgvfdd
ជនរងគ្រោះ

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅខារ៉ាអូខេ «ញូហ្សឺលែន» ជាប់ផ្សារមាន់អាំងស្ថិតក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក តែត្រូវបានថៅកែហាង លាក់បាំងព័ត៌មាន ។

dfdfsdfsf

ប្រភពព័ត៌មានពីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន ប៉ុន្ដែមូលហេតុដែលបណ្ដាលឲ្យមានរឿងនេះកើតឡើង មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។

ddsfgd
នារីខារ៉ាអូខេ រងគ្រោះទាំង២នាក់

បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕

RELATED ARTICLES