Tuesday, November 19, 2024
Homeតារាខ្មែរសាត រស្មី ជិតចូលរោងការ ម្តាយក្មេកព្រាប សុវត្ថិ ស្នើសុំកុំរំលឹកអតីតកាល

សាត រស្មី ជិតចូលរោងការ ម្តាយក្មេកព្រាប សុវត្ថិ ស្នើសុំកុំរំលឹកអតីតកាល

មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីឡុង ចន្ធូ ដែលត្រូវជាម្ដាយអ្នកស្រីឡុង ស្រីមុំ ភរិយាព្រាប សុវត្ថិ នោះ ថែមទាំងស្នើសុំកុំឲ្យមនុស្សទាំងឡាយរំលឹករឿងអតីតកាលរបស់អនាគតចៅប្រសាររបស់គាត់នាងសាត រស្មី ទៀតផង។

ម្ដាយក្មេកព្រាប សុវត្ថិ អ្នកស្រីឡុង ចន្ធូ ផ្ដល់ក្ដីសង្ឃឹមដល់សាត រស្មី ក្នុងការក្លាយទៅជាសមាជិករបស់ក្រុមគ្រួសារគាត់ ដោយនិយាយយ៉ាងខ្លីថា ”កុំរំលឹកអតីតកាល សំខាន់បច្ចុប្បន្ន មនុស្សដែលយើងស្រលាញ់ ល្អ ហើយស្មោះគ្រប់គ្រាន់ហើយ នេះជាសេចក្ដីសុខរបស់ក្រុមគ្រួសារខ្ញុំ”។

យ៉ាងណា គេនៅមិនទាន់ឃើញមានប្រតិកម្មពីលោកព្រាប សុវត្ថិ ឡើយ ខណៈដែលតារាចម្រៀងហង្សមាស រូបនេះ បានស្រលាញ់ និងទំនុកបម្រុង ឆៃដា ពិសិដ្ឋ គ្រប់យ៉ាង ដូចជាកូនបង្កើតអីចឹង ព្រោះពិសិដ្ឋ ជាក្មេងកំព្រាឪពុកតាំងពីតូចម្ល៉េះ។ ប៉ុន្ដែឆៃដា ពិសិដ្ឋ វិញ កន្លងមក ធ្លាប់បង្ហើរសារថា ស្រលាញ់សាត រស្មី ព្រោះនាងជានារីរួសរាយរាក់ទាក់ ហើយពេលរូបគេនៅក្បែរសាត រស្មី គឺមានអារម្មណ៍ថា មានសេចក្ដីសុខខ្លាំងណាស់។

គួរបញ្ជាក់ថា គឹម រស្មី ហៅសាត រស្មី បានរៀបការជាមួយអតីតប្ដីកីឡាករប្រដាល់ល្បីឈ្មោះ ជៀស ស្រួច កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៧ ដែលពេលនោះ គេជឿថា ឆៃដា ពិសិដ្ឋ ទើបមានអាយុ៥ឆ្នាំប៉ុណ្ណោះ​ហើយនៅពេលនេះ រូបគេពេញវ័យកំលោះ ស្រាប់តែបាក់ចិត្តស្រលាញ់អ្នកមេម៉ាយសាច់សខ្ចី រស្មី ដោយដកចិត្តមិនរួចឡើយ។

ប្រភពបានឲ្យដឹងថា គូស្នេហ៍ខុសវ័យ សាត រស្មី និងក្មួយប្រុសព្រាប សុវត្ថិ លោកឆៃដា ពិសិដ្ឋ នេះ នឹងត្រៀមដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២០ខាងមុខហើយ៕

RELATED ARTICLES