Wednesday, November 20, 2024
Homeតារាខ្មែរម៉ៅ ស៊ីណាត ច​ង់ស្អាត ទៅកែមុខនៅឌែរម៉ូគ្លីនិក កែហើយ មុខអាក្រក់លើសដើម

ម៉ៅ ស៊ីណាត ច​ង់ស្អាត ទៅកែមុខនៅឌែរម៉ូគ្លីនិក កែហើយ មុខអាក្រក់លើសដើម

អ្នកមេម៉ាយមិនសូវចេះសំចៃមាត់ អ្នកនាងម៉ៅ ស៊ីណាត ហាក់តូចចិត្តផង មួម៉ៅក្ដៅចិត្តផង នៅពេលដែលអ្នកនាងបានប្រឹងច្រៀងនៅពេលរាត្រី សន្សំលុយតក់ៗ ដើម្បីយកទៅកែមុខ ឲ្យក្លាយទៅជាស្រីស្អាត មានប្រុសក្មេងៗតាមស្នេហាច្រើន តែដឹងអី! បំណងនេះត្រូវអស់សង្ឃឹម ដោយសារតែអស់លុយដុល្លារ២មុឺនដុល្លារ ហើយផ្ទៃមុខបែរជាកាន់តែអាក្រក់លើសដើមទៅវិញ។

តារាចម្រៀងដែលជិតស្និទ្ធជាមួយអ្នកនាងម៉ៅ ស៊ីណាត ជាច្រើននាក់ បានសម្ដែងការអាណិតអាសូរចំពោះអ្នកនាងស៊ីណាត ថា មិនគួរណាចង់ស្អាត បែរជាទៅអាក្រក់លើសដើមនោះទេ ហើយពួកគេនិយាយថា បើអ្នកនាងស៊ីណាត ទុកមុខធម្មជាតិវិញ គួរឲ្យស្រលាញ់ណាស់ តែពេលកែហើយ អ្នកខ្លះមិនចង់ចូលជិតទេ ព្រោះមានគេបង្អាប់ថា ដូចបិសាច ជាដើម បានជាពេលខ្លះធ្វើឲ្យអ្នកនាងស៊ីណាត ដេកមិនលក់ឡើយរឿងអស់ទាំងលុយ បាត់ទាំងសម្រស់ជាស្អាតនោះ។

តាមព័ត៌មានពីតារាជិតស្និទ្ធអ្នកនាងម៉ៅ ស៊ីណាត បានបង្ហើបឲ្យដឹងថា តារាយេៗរូបនេះបានទៅកែមុខនៅហាងកែម្ផស្សឌែម៉ូគ្លីនិក ដោយចំណាយអស់២ម៉ឺនដុល្លារ ហើយអ្នកវះកាត់មុខឲ្យអ្នកនាងស៊ីណាត ថា ពេលកែហើយ អ្នកនាងនឹងក្មេងដូចក្រមុំ អាយុ១៨ឆ្នាំអីចឹង តែដឹងអី! ពេលដាក់សម្រស់សិប្បនិម្មិតនោះហើយ អ្នកនាងស៊ីណាត ពេលឆ្លុះកញ្ចក់មើលមុខខ្លួនឯង ឡើងខ្លាច ព្រោះឡើងជ្រីវជ្រួញគួរឲ្យខ្លាចទៅវិញ។

ដោយសារមិនសប្បាយចិត្តរឿងកែមុខអស់លុយច្រើន ហើយមិនបានក្លាយទៅជាស្រីស្អាតដូចក្ដីសុបិន្តបែបនេះហើយទើបថ្មីៗនេះ នៅពេលដែលម្ចាស់ហាងឌែម៉ូគ្លីនិក អ្នកស្រីហូវ ដានេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរឿងដេរសន្ទះព្រហ្មចារី គិតលុយលើសនោះ គេឃើញអ្នកនាងស៊ីណាត បញ្ចេញយោបល់យ៉ាងខ្លី ហាក់មានគំនុំជាមួយថៅកែហាងថា ”កម្មពៀរ ពិតជាមានមែន”។

ម៉ៅ ស៊ីណាត បានចែកផ្លូវគ្នាជាមួយអតីតប្ដីជាមេធាវីល្បីឈ្មោះម្នាក់ ដោយមកភ្ជាប់ស្នេហ៍ប្រុសក្មេងរូបសង្ហា ហើយក៍ចែកផ្លូវគ្នាទៀត ទើបអ្នកខ្លះបានហៅអ្នកនាងស៊ីណាត ថាជាតារាអភ័ព្វស្នេហ៍។

ថ្មីៗនេះដែរ គេឃើញអ្នកនាងស៊ីណាត ក្រោយចែកផ្លូវប្រុស្នេហ៍ផ្ទួនៗនោះ បានទៅច្រៀងនៅពេលរាត្រីនៅហាងពិភពរាត្រី ក្បែរស្ថានទូតចិន៕

RELATED ARTICLES