ភ្នំពេញ ៖ ហេតុការណ៍ប្រុសណាត់ស្រីមករួមរ័ក បែរជាប៉ះភេទទី៣ ផ្ទុះជំលោះវាយតប់គ្នាទាំងកណ្តាលយប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខខុនដូ ថាឡិនស្កាយ មានទីតាំងនៅផ្ទះលេខ៣៧ តាមបណ្តោយផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ភាគីភេទទី៣ទាំង២នាក់ ដែលត្រូវប្រុសណាត់មករួមរ័កនឹកស្មានថាស្រី លុះដឹងថាជាភេទទី៣ ក៏ប្រកែកមិនព្រមយក ធ្វើឱ្យខកទាំងជើង ខកទាំងចិត្តនេះ រួមមាន ទី១-ឈ្មោះអេម ចាន់គីរុណ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៥ អាអឺ២ហ្សិត ផ្លូវលេខ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក និងទី២-ឈ្មោះម៉េង សំអាង អាយុ៣១ឆ្នាំ ស្នាក់នៅជាមួយគ្នា។ ចំណែកភាគីខាងប្រុសដែលណាត់ស្រីមក រួមរ័កដល់ខុនដូនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិចិន និងស្នាក់នៅក្នុងខុនដូ ថាឡិនស្កាយ ទីតាំងកើតហេតុខាងលើ។
តាមសម្តីភាគី ភេទទី៣ខាងលើ បានឱ្យដឹងថា ដំបូងឡើយបុរសជាជនជាតិចិនខាងលើ បានឆាតតាម We Chat មកនាង ដោយហៅនាងឱ្យមកដេកជាមួយ (រួមរ័ក) ក្នុងតម្លៃ២០០ដុល្លារ និងថែមទាំងប្រាប់ទៀតថា បើសិនជាមានគ្នា២នាក់ ក៏បានដែរ គេនឹងឱ្យកម្រៃ២០០ដុល្លារស្មើគ្នា (រួមភេទបូក)។ នៅពេលលឺថាបានតម្លៃខ្លួនដល់ទៅ២០០ដុល្លារបែបនេះ ទើបនាងនិងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាឡើងជិះម៉ូតូកង់បី ទៅដល់ខុនដូខាងលើ បំណងទៅរកបុរសចិនរូបនោះ បំណងទៅបម្រើសេវាឱ្យគាប់ចិត្តម្តង។ លុះពេលទៅដល់ បុរសចិននោះក៏ចុះមកទទួលពួកនាងដល់ក្រោម ស្រាប់តែពេលដឹងថា ពួកនាងគឺជាភេទទី៣ ធ្វើឱ្យជនជាតិចិននោះ មិនត្រូវចិត្ត ក៏មិនព្រមឱ្យពួកនាងឡើងទៅបម្រើសេវាឱ្យគេនោះទេ ដោយបានឱ្យលុយពួកនាងត្រឹមតែ៥ដុល្លារ ដើម្បីរកអីជិះត្រឡប់មកផ្ទះវិញដោយខ្លួនឯងប៉ុណ្ណោះ ទើបធ្វើឱ្យពួកនាងកើតទុកមិនសុខចិត្ត ព្រោះគេឱ្យលុយតិចពេក ទើបធ្វើឱ្យកើតមានការទាស់សម្តី តឹងសសៃកដាក់គ្នា រហូតឈានដល់ការប្រតាយប្រតប់ វ៉ៃគ្នាទៅវិញទៅមក ធ្វើឱ្យរងរបួសស្រាលរៀងខ្លួន។
ក្រោយកើតហេតុ ដោយសារតែភាគីខាងភេទទី៣ខឹងសម្បាខ្លាំងពេក ក៏រើសទាញដុំថ្មគប់បែកកញ្ចក់រថយន្តព្រូសពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ AV-6528ដែលជារថយន្តរបស់បុរសចិនរូបនោះ ធ្វើឱ្យបែកកញ្ចក់ខាងមុខ និងបែកកញ្ចក់ចំហៀងខាងឆ្វេងកញ្ចក់ខាងក្រោយ រងការខូចខាតយ៉ាងដំណំ។ ចំណែកជនជាតិចិនរូបនោះ បានឡើងទៅលើខុនដូ សម្ងំបាត់ឈឹងតែម្តង។
ក្រោយកើតហេតុ ក្រុមភេទទី៣ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែភាគីបុរសជនជាតិចិនរូបនោះ មិនមកប៉ុស្តិ៍ដើម្បីដោះស្រាយនោះទេ៕