Monday, January 20, 2025
Homeព័ត៌មានជាតិពូបង្កើតសំពងក្មួយក្រមុំដេកពេទ្យ ខឹងមាត់ដាចពេក

ពូបង្កើតសំពងក្មួយក្រមុំដេកពេទ្យ ខឹងមាត់ដាចពេក

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងក្មួយស្រីក្រមុំរបស់ខ្លួន រហូតឈានដល់អំពើហិង្សា ទាញដំបងវាយសំពងក្មួយស្រីបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិអូរម៉ាល សង្កាត់អូរម៉ាល ក្រុងបាត់ដំបង។

ជនបង្កហេតុដែលវាយសំពងក្មួយស្រីបង្កើត បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះជីម សុខគង់ អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។ ចំណែកនារីរងគ្រោះជាក្មួយស្រី មានឈ្មោះផាន បញ្ញា អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជាប់គ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES