Tuesday, April 30, 2024
Homeព័ត៌មានជាតិប្រើល្បិចចូលចាក់សាំង ទាញកំបិតភ្ជង់ប្លន់

ប្រើល្បិចចូលចាក់សាំង ទាញកំបិតភ្ជង់ប្លន់

ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូចូលទៅចាក់សាំងនៅស្ថានីយមួយកន្លែង លុះទៅដល់ឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពដកកាំបិតយកទៅភ្ជង់គំរាមយកទូរស័ព្ទដៃរបស់បុគ្គលិកចាក់សាំង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចការាស់សាំងខាងជើងស្ពានត្រស់ ស្ថិតភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។

ជនរងគ្រោះមានឈ្មោះហែម ជំនោរ ភេទប្រុស អាយុ២០ឆ្នាំ ចំណែកទូរស័ព្ទដៃ ដែលត្រូវជនសង្ស័យម៉ាក  iPhone 6 ចំនួន១គ្រឿង។ ចំណែកជនសង្ស័យទាំង២នាក់ មានឈ្មោះ ទី១-ឈ្មោះតែ ហេងកៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល និងទី២-ឈ្មោះជុន សំណាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល។

យោងតាមរបាយករណ៍ពីលោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមកចាក់សាំង នៅក្នុងការាស់សាំងចំណុចខាងលើ បន្ទាប់មក ជនសង្ស័យបានយកកាំបិតស្នៀតដកភ្ជង់កម្មករ ចាក់សាំង យកទូរស័ព្ទដៃម៉ាក iPhone 6 អស់០១គ្រឿង។

សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងកន្ត្រៃ ១កាំបិតស្នៀត ១ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូ ១គ្រឿង។

ករណីនេះ ជនសង្ស័យទាំងពីរ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ រៀបចំសណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES