Wednesday, November 20, 2024
Homeតារាខ្មែរនី រតនា លាកំលោះថ្ងៃនេះហើយ

នី រតនា លាកំលោះថ្ងៃនេះហើយ

តារាចម្រៀងនី រតនា បានដឹកដៃកញ្ញាសុវណ្ណ ភក្តិណា កូនអ្នកជំនួញនិងជាម្ចាស់វិទ្យុ និងហាងមង្គលសុវណ្ណ រៀបការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះ បន្ទាប់ពីអ្នកចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានភ្ជាបពាក្យជាមួយភក្តិណា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

 

នី រតនា បានក្លាយជាទៅជាស្វាមីរបស់ភក្តិណា ក្រោមការសាទរពីតារាសិល្បកររួមអាជីពជាច្រើនកុះករ ហើយពួកគេនិយាយថា រតនាសុំជម្រាបលាជីវិតកំលោះត្រឹមថ្ងៃទី១៨ ខែមេសា នេះហើយ ។

ពិធីមង្គលការបស់តារាចម្រៀងនី រតនា បានប្រព្រឹត្តទៅតាមប្រពៃណីខ្មែរទាំងអស់ ដែលពេលព្រឹកធ្វើពិធីនៅផ្ទះខាងស្រីនៅបុរីមួយ ក្បែររង្វង់មូលផ្សារស្ទឹងមានជ័យ។

ក្នុងពិធីហែជំនូននៅព្រឹកនេះដែរ គេឃើញមានតែបាន មុនីល័ក្ខ ថន លក្ខិណា និងចំរើន សុភ័ក្ត្រ ចូលរួមតែប៉ុណ្ណោះ ចំណែកលោកតាព្រហ្ម ម៉ាញ និងយាយយ៉យ ចូលរួមសម្តែងកាត់សក់ជូនស្វាមីភរិយាថ្មីនេះ។

ដោយឡែក សម្រាប់ពេលល្ងាចវិញមានការជួបជុំជប់លៀងធំជាង១០០តុ នៅមជ្ឈមណ្ឌលដឺព្រេមៀ សេនធ័រសែនសុខ (The Premier Centre Sen Sok)  នៅអាគារ D&E ហើយមានតារាល្បីៗរបស់ផលិតកម្មរស្មីហង្សមាស ជាច្រើនបានចូលរួមអបអរសាទរម្ចាស់ពាន Cambodian Idol  រដូវកាលទី១នេះ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថា ការលាភាពកំលោះរបស់នី រតនា នៅពេលនេះ នឹងធ្វើឱ្យអាជីពចម្រៀងតារាហង្សមាស រូបនេះ លែងលោតទៅមុខទៀតហើយ គឺល្បីបានតែប៉ុណ្ណឹង ឬអាចប្រឈមការធ្លាក់កូដចុះវិញទៀតផង។ ប៉ុន្តែនី រតនា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា រូបគេបានតាំងចិត្តអស់ទៅហើយថា បើរៀបការត្រឹមត្រូវ ទស្សនិកជនលែងគាំទ្រ ក៏មិនដឹងជាធ្វើម៉េចដែរ ព្រោះថា ពេលនេះដល់វ័យត្រូវរៀបការមានគូស្រករ ដោយចៀសមិនផុតឡើយ។

ចំណែកក្រមុំៗមួយចំនួនដែលធ្លាប់លង់ស្នេហ៍នី រតនា វិញ បានសម្តែងការខកចិត្ត ព្រោះថា រតនា ទើបច្រៀងបានល្បី១បទ នៅហង្សមាស គឺបទ “មហាឈឺ” ស្រាប់តែពេលនេះ តក់ក្រហល់រៀបការប្រពន្ធបាត់ទៅហើយ។

ប៉ុន្តែយ៉ាងណា ពួកគេជូនពរឱ្យតារាចម្រៀងមកពីខេត្តកំពង់ធំរូបនេះ ឆាប់បានកូនង៉ែតឆាប់ៗ គ្រាន់បីប្រលែងលេង៕

RELATED ARTICLES