Friday, March 29, 2024
Homeព័ត៌មានជាតិជាងផ្សារដែកស្រូបចរន្តអគ្គិសនី ឆក់ធ្លាក់ពីលើដំបូលយ៉ាបសន្លប់

ជាងផ្សារដែកស្រូបចរន្តអគ្គិសនី ឆក់ធ្លាក់ពីលើដំបូលយ៉ាបសន្លប់

ភ្នំពេញ៖ ជាងផ្សារដែកម្នាក់ លើកដែកផ្សារដំបូលយ៉ាបមុខផ្ទះ បណ្តាលឲ្យស្រូបនឹងខ្សែកាប ផ្ទុះឆក់ធ្លាក់ពីលើដំបូលយ៉ាបកម្ពស់ប្រមាណ៤ម៉ែត្របណ្តាលឲ្យសន្លប់ត្រូវបានអ្នកឃើញ ហេតុការណ៍នាំគ្នាសែងយកទៅកប់ដីខ្សាច់ដើម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃទី៣១ ខែ សីហា ស្ថិតនៅក្នងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនរងគ្រោះឈ្មោះ ឈុន សុខរស់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិកើតហេតុខាងលើ។

dfdsfs
ជនរងគ្រោះ ដឹកខ្លួនឡើងវិញ

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្សារដំបូលយ៉ាបមុខផ្ទះឲ្យម្ចាស់ផ្ទះកើតហេតុខាងលើដែលមានកំពស់ប្រមាណ៤ម៉ែត្រ ខណៈពេលដែលជនរងគ្រោះកំពុងតែលើកដែកដែលគងនៅជិតដំបូលនោះស្រាប់យកមកផ្សារ ស្រាប់តែលើកទៅជិតខ្សែកាបបានស្រូបឆ្លងចរន្តអគ្គិសនីពីខ្សែកាបស្រាត បណ្តាលឲ្យផ្ទុះឆក់ធ្លាក់ពីលើដំបូល បណ្តាលឲ្យសន្លប់ស្តូកស្តឹង ភ្លាមៗនោះអ្នកនៅកន្លែងកើតហេតុក៏បានសែងជនរងគ្រោះយកទៅកប់នៅក្នុងដីខ្សាច់ដើម្បីសង្គ្រោះបឋម ទម្រាំរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះបង្អែកខណ្ឌដង្កោដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

sdfdfs
ផ្ទះកើតហេតុ

បច្ចុប្បន្នជនរងគ្រោះត្រូវបានកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈបានដឹងខ្លួនវិញហើយ ៕

RELATED ARTICLES