Wednesday, April 24, 2024
Homeព័ត៌មានជាតិប៉ូលិសខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនមេចោរប្លន់និស្សិតពេទ្យយោធា ​

ប៉ូលិសខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនមេចោរប្លន់និស្សិតពេទ្យយោធា ​

ភ្នំពេញ៖ មេក្លោងដែលជាមុខសញ្ញាវាយប្លន់យកទ្រព្យសម្បត្តិពីនិស្សិតពេទ្យយោធាម្នាក់ អស់ជាង២ពាន់ដុល្លារត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ និងអន្តរាគមន៍ក្រុងបង្ក្រាបបានម្នាក់ កាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា នៅចំណុចបន្ទប់ជួលជាន់ទី២ បន្ទប់លេខ១៨ ស្ថិតក្នុងភូមិអង្គកែវ  សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថាមុននឹងឈានចូលដល់ការឃាត់ខ្លួនមេក្លោងវាយប្លន់យកទ្រព្យសម្បត្តិខាងលើ បន្ទាប់ពីមានការបញ្ជាពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យដាក់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេលយ៉ាងយូរទើបនៅយប់កើតហេតុកម្លាំងបានសហការគ្នា ឆ្មក់ចូលបន្ទប់របស់ជនសង្ស័យទើបឃាត់បានតែម្តង ។

dsfdfsfd
ប៉ូលិសនាំខ្លួនជនសង្ស័យទោសាកសួរនៅប៉ុស្ដិ៍

សមត្ថកិច្ចបានបន្តថា ជនសង្ស័យដែលជាមុខសញ្ញាខាងលើនេះ គឺជាមុខសញ្ញាចាស់ ដែលធ្លាប់រកស៊ីជួញដូរគ្រឿងញៀន និងធ្លាប់មានដីការតាមចាប់ខ្លួនរាប់មិនអស់ ហើយថ្មីៗនេះ ជនសង្ស័យបានធ្វើសកម្មភាពបង្កើតក្រុមវាយប្លន់យកសំភារៈមានតំលៃដូចជា លុយទូរស័ព្ទ របស់របរប្រើប្រាស់មានតំលៃជាច្រើន ដែលលើកចុងក្រោយនេះជនសង្ស័យបានវាយប្លន់ និស្សិតពេទ្យយោធាម្នាក់យកគ្រឿងអលង្កានិងទូរស័ព្ទកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានសម្រេចជាង២ពាន់ដុល្លារ ។

ជនសង្ស័យខាងលើនេះមានឈ្មោះប៉ា សុភក្ត្រ័ ហៅអាបារាំង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្កកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរបន្ថែមដើម្បីតាមចាប់បក្សពួកដែលនៅសល់ និងបញ្ជូនខ្លួនទៅឃុំបន្តនៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌដើម្បីរង់ចាំថ្ងៃឡើងតុលាការចាត់ការតាមនីតិវិធី ៕

ថោង ធីម

RELATED ARTICLES