Tuesday, April 16, 2024
Homeព័ត៌មានជាតិលើកស្លាកបក្សសង្រ្គោះជាតិ មុខផ្ទះគេ ម្ចាស់មិនពេញចិត្ដ វាយរហែកស្លាក

លើកស្លាកបក្សសង្រ្គោះជាតិ មុខផ្ទះគេ ម្ចាស់មិនពេញចិត្ដ វាយរហែកស្លាក

ភ្នំពេញ៖ ជម្លោះរវាងសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ប្រចាំមូលដ្ឋានជាមួយម្ចាស់គ្រប់គ្រងដីឡូត៍មួយកន្លែង ខណៈដែលម្ចាស់ទីតាំងមិនអនុញ្ញាតិឲ្យយកស្លាកគណបក្សសង្ក្រ្គោះជាតិយកទៅដាំមុខផ្ទះ កើតជាជម្លោះ ផ្អើលសមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខដីឡូត៍គម្រោងបើកហាងថ្មី តន្រ្តីបុប្ផាជាយក្រុង ផ្លូវជាតិលេខ៣ ភូមិត្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ddsfdsfs
អាជ្ញាធរកំពុងជួយសម្របសម្រួល

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ មានមនុស្សមួយក្រុម មានគ្នា៥ទៅ៦នាក់ បានយកស្លាកគណបក្សសង្គ្រោះជាតិ ទៅដាំនៅចញ្ចើមផ្លូវមុខទីតាំងខាងលើ ដោយពុំមានការអនុញ្ញាតិពីម្ចាស់ដីខាងលើឡើយទើបបណ្តាលឲ្យមានទំនាស់ពាក្យសំដី ខណៈដែលម្ចាស់ទីតាំងមិនពេញចិត្តដាក់ស្លាកខាងលើ  ។ ទំនាស់សំដីតឹងមាត់តឹងកទៅមក ឈានទៅដល់បុរសជាម្ចាស់ទីតាំងវាយស្លាកឲ្យរហែក ទើបខាងសកម្មជនបក្សផ្ទុះកំហឹងលើកគ្នាជាច្រើននាក់ មកកន្លែងខាងលើ ។

តាមសំដីម្ចាស់ទីតាំងបានឲ្យដឹងថា ថ្វីបើដីជាចំណីផ្លូវក៏ពិតមែន តែជាមុខផ្ទះរបស់គាត់ បើពុំមានការអនុញ្ញាតិមិនអាចដាំស្លាកបានឡើយ ។

vfgfdfbfd

បើតាមសំដីមនុស្សជាសកម្មជនរបស់គណក្សសង្គ្រោះជាតិ បានឲ្យដឹងថា ចំណុចដែលដាំស្លាក ជាចំណីផ្លូវរឿងអ្វីដាំមិនបាន ហើយឈានទៅដល់ប្រើហិង្សាមកវៃរហូតដល់រហែកស្លាក ។ កាជជែករកខុសរកត្រូវនៅកន្លែងកើតហេតុមិនដាច់ស្រេចឡើយ រហូតដល់នាំគ្នាទៅសាលាសង្កាត់ ធ្វើការសម្របសម្រួលពីចៅសង្កាត់ ទើបមានសភាពស្ងប់ស្ងាត់ទៅវិញ ៕

RELATED ARTICLES