Monday, January 20, 2025
Homeព័ត៌មានជាតិសំណាងហើយប៉ូលិសល្បាតមកទាន់ កុំអីវាសនាម្តាយកូននេះ មិនដឹងយ៉ាងណាទេ???

សំណាងហើយប៉ូលិសល្បាតមកទាន់ កុំអីវាសនាម្តាយកូននេះ មិនដឹងយ៉ាងណាទេ???

ខេត្តកំពង់ចាម៖ កាលពីវេលាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ត្រីទើបនឹងសម្រាលកូនថ្មីៗម្នាក់ ដោយសារតែមានវិបត្តិផ្លូវចិត្តរឿងគ្រួសារ ឈ្លោះប្រកែកជាមួយប្តី ក៏បានសម្រេចចិត្តបីកូនខ្ចី រួចធ្វើដំណើរមកលើស្ពានគីហ្សូណា បម្រុងលោតទឹកសម្លាប់ខ្លួនទាំង២នាក់ម៉ែកូន តែសំណាងល្អត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះ ប្រទះឃើញ ជួយឃាត់ទាន់ពេលវេលា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ស្ថិតនៅភូមិទី០៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ស្ត្រីខូចចិត្ត ដែលប៉ងលោតទឹកសម្លាប់ខ្លួនទាំង២នាក់កូនខ្ចីនេះ មានឈ្មោះវី ស្រស់ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកអូរាំងឪ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

លោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលក្រុងកំពង់ចាម ចេញល្បាតក្នុងមូលដ្ឋាន បានប្រទះឃើញស្ត្រីម្នាក់បីកូនខ្ចីដើរសំដៅទៅលើស្ពានគីហ្សូណា ដោយមានការសង្ស័យ កម្លាំងនគរបាលក្រុង សហការ ជាមួយកម្លាំងប្រចាំការ នៅគល់ស្ពានគីហ្សូណា និងប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឃាត់សួរនាំទើបដឹងថា ស្ត្រីខាងលើបម្រុងបីកូនលោតទឹកសម្លាប់ខ្លួន។

លោកអធិការក្រុងកំពង់ចាម បានបញ្ជាក់ថា បន្ទាប់ពីនាំមកធ្វើការសាកសួរ ស្ត្រីខាងលើបានឆ្លើយប្រាប់ថា មូលហេតុដែលខ្លួនចង់មក លោតទឹកសម្លាប់ខ្លួនជាមួយកូនពីលើស្ពានគីហ្សូណានេះ ដោយសារតែមានវិបត្តិគ្រួសារ៕

RELATED ARTICLES