Wednesday, November 20, 2024
Homeតារាខ្មែរពេជ្រ សោភា កំពុងដេកព្រួយសង្សារសំណព្វចិត្ត បែកធ្លាយរូបអាក្រាត?

ពេជ្រ សោភា កំពុងដេកព្រួយសង្សារសំណព្វចិត្ត បែកធ្លាយរូបអាក្រាត?

ពេជ្រ សោភា ហាក់សម្តែងការព្រួយបារម្ភក្នុងចិត្តជាខ្លាំង នៅពេលដែលសង្សារបណ្តូលចិត្តរបស់នាង គឺប្រុសក្មេងឆឹម សក្កដា ត្រូវចោរឆក់ទូរស័ព្ទបានសម្រេច កាលពីយប់ថ្ងៃទី17 ខែមករា ព្រោះក្នុងទូរស័ព្ទនោះមានឯកសារសំខាន់ជាច្រើន តែអ្វីដែលធ្វើឱ្យសោភា បារម្ភខ្លាំងនោះ គឺរូបថតស្រាតរបស់លោកសក្កដា យ៉ាងអាសអាភាសនៅក្នុងទូរស័ព្ទនោះជាច្រើនសន្លឹក ដែលលាក់មិនឱ្យគេដឹង។

ទោះជាយ៉ាងណា ពេជ្រ សោភា  សង្ឃឹមថា លោកចោរនឹងមិនដាច់ចិត្តទម្លាយរូបអាក្រាតរបស់សង្សារឱ្យផ្អើលពេញផ្ទៃប្រទេសឡើយ។

សង្សារពេជ្រ សោភា លោកឆឹម សក្កដា និយាយលាយឡំសំណើចថា “យប់ថ្ងៃទី17 មករា ហ្នឹង ខ្ញុំសរសេរបទចម្រៀង ហើយមានអារម្មណ៍ថា ស្ត្រេសខ្លាំងពេក ក៏ចេញទៅជិះ Pass App  លំហែខួរក្បាល តែមានអីគ្រាន់តែជិះបានប៉ុន្មានម៉ែត្រប៉ុណ្ណោះ ស្រាប់តែពេលខ្ញុំដកទូរស័ព្ទចេញពីហោប៉ៅ លោកចោរក៏មកដល់ល្មម ហើយឆក់ Oppo ស៊េរីថ្មីរបស់ខ្ញុំ តម្លៃជាង600ដុល្លារ បានសម្រេចទៅ។ នេះជាលើកទី2 ហើយសម្រាប់ខ្ញុំដែលប៉ះចោរឆក់ទូរស័ព្ទដោយខ្លួនឯង តែកាលលើកទី1 ឆក់អត់បានទេ ស្រាប់តែប៉ះលើកទី2 ឆក់បានសម្រេច។ អ្វីដែល ខ្ញុំព្រួយបារម្ភ គឺក្នុងទូរស័ព្ទនោះ មានឯកសារជាច្រើន តែរឿងដែលខ្ញុំខ្លាច គឺមានរូបខ្ញុំថតសិចស៊ី នៅតែខោលីអូអីចឹង រូបហ្នឹងបើគេបញ្ចេញវីវរហើយខ្ញុំ។ ឥឡូវពិបាកចិត្តខ្លាំងពេក ខ្លាចបែកធ្លាយរូបហ្នឹង ខ្ញុំមានតែគិតថា បើរូបនេះបែកធ្លាយមែន ធ្វើឱ្យស្រីៗជាច្រើនកាន់តែស្រលាញ់ខ្ញុំច្រើនឡើងជាមិនខាន”។

ទោះជាយ៉ាងណា លោកឆឹម សក្កដា អះអាងថា ក្នុងចំណោមរូបអាសអាភាសនោះ មានរូបលោកតែម្នាក់ឯងប៉ុណ្ណោះ គ្មានរូបណាថតស្នេហាបែបរោលរាលជាមួយពេជ្រ សោភា ក្នុងទូរស័ព្ទដែលលោកចោរឆក់បានសម្រេចនោះឡើយ។ ប៉ុន្តែសោភា នៅតែមិនអស់ចិត្ត ព្រោះមិនចង់ឱ្យរូបអាក្រាតកាយរបស់សង្សារបែកធ្លាយ នាំឱ្យប៉ះពាល់ដល់អាជីពសិល្បៈរបស់ប្រុសក្មេងឡើយ ខណៈដែលលោកសក្កដា ថ្លែងសារស្ទង់ចិត្តទស្សនិកជន មុនពេលគេទម្លាយរូបស្រើបស្រាលនោះថា “ទាំងអស់គ្នា បើខ្ញុំបែកធ្លាយរូបស្រាត តើនៅគាំទ្រខ្ញុំទេ?”៕

RELATED ARTICLES