Sunday, January 19, 2025
Homeព័ត៌មានជាតិងាកបាញ់ៗតែម្តង!!! លោកផ្កាយ២ ហាក់ នី ផ្អើលគេឯងអស់ហើយ

ងាកបាញ់ៗតែម្តង!!! លោកផ្កាយ២ ហាក់ នី ផ្អើលគេឯងអស់ហើយ

ភ្នំពេញ៖ បុរសម្នាក់ត្រូវគេអះអាងថា ជាឧត្តមសេនីយ៍ផ្កាយ២នៅក្រសួងការពារជាតិ ក្រោយពីចូលហាងផឹកស៊ីស្រវឹង ខឹងមិត្តភក្តិ ក៏ស្រាប់តែដកកាំភ្លើងបាញ់៥-៦គ្រាប់ នៅខាងមុខហាង បង្កឱ្យមានការភ័យខ្លាច និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំណែកលោកផ្កាយ២រូបនោះ បែរជាឡើងជិះរថយន្តទំនើបចាកចេញទៅបាត់ធ្វើព្រងើយ។

ហេតុការណ៍បាញ់បោះសេរីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខ ហាងផឹកស៊ីមួយកន្លែង យីហោ បុផ្ផាភូមិថ្មី មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

ខ្មាន់កាំភ្លើងខាងលើ ត្រូវបានគេអះអាងថា គឺលោកឧត្តមសេនីយ៍ទោ ហាក់ នី ជាឧត្តមសេនីយ៍យោធា បម្រើការនៅអគ្គលេខាធិការដ្ឋាន នៃក្រសួងកាពារជាតិ ក្រោយកើតហេតុ បានបើករថយន្តទំនើប១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ខម-០១-០០៦២ គេចខ្លួន បាត់។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ លោកឧត្តមសេនីយ៍ទោខាងលើបានជិះរថយន្តទំនើប ម៉ាកឡង់គ្រីស័រ ពណ៌ស ចូលមកផឹកស៊ីនៅក្នុងភោជនីយដ្ឋាន បុផ្ផាភូមិថ្មី។ លុះក្រោយពេលផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់គ្នាជាមួយ មិត្តភក្តិ តែគេពុំដឹងថា មានទំនាស់គ្នារឿងអ្វីឡើយ ស្រាប់តែភ្លាមនោះ គេឃើញលោកឧត្តមសេនីយ៍ទោរូបនោះ បានបោកទូរស័ព្ទរបស់ខ្លួនចោល ហើយក៏បានហៅម្ចាស់ហាងឱ្យគិតលុយ លុះបន្ទាប់ពីគិតលុយរួច ចេញទៅដល់មុខហាង ស្រាប់តែលោកឧត្តមសេនីយ៍ទោរូបនោះ បានដកកាំភ្លើងបាញ់ប្រមាណ៥ទៅ៦គ្រាប់រួចគេចបាត់តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងដែរថា ករណីបាញ់បោះសេរីខាងលើនេះ កើតឡើង ដោយសារផឹកស្រវឹងខឹងមិត្តភក្តិ នៅពេល ដែលធ្វើដំណើរចេញពីហាងក៏បានដកកាំភ្លើងបាញ់ប្រមាណ៥ទៅ៦គ្រាប់រួចគេចខ្លួនបាត់តែម្តង ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុផងដែរ៕

RELATED ARTICLES