Friday, April 26, 2024
Homeសន្ដិសុខសង្គមមានជំងឺសរសៃប្រសាទ មិនចង់ពិបាកគ្រួសារ មកលោតទឹកស្ពានជ្រោយចង្វា

មានជំងឺសរសៃប្រសាទ មិនចង់ពិបាកគ្រួសារ មកលោតទឹកស្ពានជ្រោយចង្វា

ភ្នំពេញ៖ បុរសម្នាក់តូចចិត្តមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយបានសម្រេចចិត្តមកលោតពីលើស្ពានជ្រោយចង្វារបំណងបញ្ចប់ជីវិតរបស់ខ្លួន កាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី៣១ ខែសីហា នៅចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បុរសដែលលោតទឹកសម្លាប់ខ្លួននោះមានឈ្មោះ គូច សុជា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

fgdffdsd
ពលរដ្ឋចោមរោមមើលហេតុការណ៍

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ បានជិះម៉ូតូ មួយគ្រឿង ម៉ាក គុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1CM-0463 ក្នុងទិសដៅពីលិចទៅកើត លុះជិះមកដល់ពាក់កណ្តាលស្ពានក៏បានឈប់ម៉ូតូរួចលោតពីលើស្ពានជ្រោយចង្វារតែម្តង ។ ភ្លាមៗនោះ ក៏ត្រូវបានប្រជាពលរដ្ឋដែលនេសាទនៅក្បែរស្ពានជ្រោយចង្វារនោះ ចេញទូកជួយអន្តរាគមន៍ទាន់ពេល  ហើយបានយកបុរសខាងលើ មកដាក់ប៉ុស្តិ៍ការពារគោលដៅទី៣ ដើម្បីធ្វើការសួរនាំ ។

បើតាមប្រភពពីបុរសខាងលើបាននិយាយប្រាប់ថា កាលពី៦ឆ្នាំមុនរូបគេមានដុំពោះ ត្រូវ បានឪពុកយកទៅវះកាត់នៅប្រទេសវៀតណាម ។ បន្ទាប់ពីវះកាត់រួចមកបែរជាមានជម្ងឺសសៃប្រសាទចំនួន៦ឆ្នាំមកហើយ ដែលមិនអាចព្យាបាលបាន និងបានលេបថ្នាំជារៀងរាល់ថ្ងៃ ដោយផ្ញើរថ្នាំពីប្រទេសវៀតណាម ១ខែទៅ២ខែម្តងដោយសារតែហេតុនេះ ទើបរូបគេជិះម៉ូតូមកលោតពីលើស្ពានជ្រោយចង្វារ ។

dffgadf

កាលពីប៉ុន្មានថ្ងៃមុន រូបគេធ្លាប់បានជិះម៉ូតូចេញពីផ្ទះនៅម្តុំសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បំណងទៅលោតនៅលើស្ពានព្រះមុន្នីវង្សចំនួន៣លើកមកហើយ តែរូបគេមិនដាច់ចិត្តលោតទេ ទើបតែពេលនេះ រូបគេហ៊ានលោតដោយបញ្ចប់ជីវិតរបស់ខ្លួនឯងតែម្តង ក៏ប៉ុន្តែលើកនេះខណះពេលលោតធ្លាក់ចូលដល់ក្នុងទឹកដោយសារពីបាកដកដង្ហើមពេករូបគេមិនចង់ស្លាប់ក៏ប្រឹងធាក់ទឹកត្រដរខ្យល់ហែលស្រែកឱ្យគេជួយត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់វេលានិងប្រគល់ឱ្យសមត្ថកិច្ចគោលដៅក្រោមស្ពានទី៣សួរនាំនិងធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅផ្ទះវិញ ។

បច្ចុប្បន្នបុរសខាងលើ ត្រូវបានសមត្ថកិច្ចនៅគោលដៅការពារទី៣ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកយកបុរសខាងលើត្រឡប់ទៅវិញ ៕

កែវ ឈីម

RELATED ARTICLES