Sunday, January 19, 2025
Homeព័ត៌មានជាតិស្រាយគំនុំចាស់ សំពង១ដំបង ធ្លាក់ពីលើម៉ូតូស្លាប់

ស្រាយគំនុំចាស់ សំពង១ដំបង ធ្លាក់ពីលើម៉ូតូស្លាប់

ខេត្តពោធិ៍សាត់៖ ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុច ខាងលិចវត្តព្រៃដំរី ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន។

យុវជនរងគ្រោះដែលត្រូវក្រុមក្មេងស្ទាវសំពង១ដំបងចំគុម្ពត្រចៀក ធ្លាក់ពីលើម៉ូតូស្លាប់ មានឈ្មោះហែល ប្រុសពៅ អាយុ១៨ឆ្នាំ មាន លំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យដៃដល់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ៅ ម៉ាច ហៅអ៊ុយ អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន។ ដោយឡែកបក្ខពួក៥នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោលអស់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះ រួមនឹងមិត្តភក្តិសរុបមានគ្នា៦នាក់ បាននាំគ្នាទៅអង្គុយលេងមុខរោងម៉ាស៊ីនស្រូវ ទល់មុខវត្តព្រៃដំរី ភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន។ លុះប្រមាណ២០នាទីក្រោយមក ក្រុមជនរងគ្រោះបានចែកផ្លូវគ្នា ជិះម៉ូតូចេញពីឃ្លាំងស្រូវបំណងត្រឡប់ទៅផ្ទះវិញរៀងខ្លួន ដោយក្នុងនោះ៣នាក់ ជិះម៉ូតូចេញទៅបាត់មុន នៅសល់៣នាក់ទៀត (ក្នុងនោះមានជនរងគ្រោះម្នាក់ផង) បានជិះម៉ូតូ២គ្រឿងក្នុងទិសដៅឆ្ពោះទៅទិសខាងលិច បាន ចម្ងាយប្រមាណ២០០ម៉ែត្រ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ចំនួន២គ្រឿង និង ម៉ាកអិចសង់ទ័រ១គ្រឿង) ប្រដាប់ដោយដាវ និងដំបង បានវាយសំពងទៅលើជនរងគ្រោះ ដែលកំពុងជិះម៉ូតូ ចំគុម្ពត្រចៀកខាងឆ្វេង១ដំបង ធ្លាក់ពីលើម៉ូតូ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយបង្កហេតុរួច ក្រុមជនសង្ស័យ ក៏បាននាំគ្នារត់គេចខ្លួនអស់ តែភ្លាមនោះ សមត្ថកិច្ចបានចុះមកជួយអន្តរាគមន៍ និងតាមប្រមាញ់ ចាប់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះម៉ៅ ម៉ាច ហៅអ៊ុយ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ៅ ម៉ាច ហៅអ៊ុយ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានវាយទៅលើជនរងគ្រោះ បណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុដោយសារគំនុំ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខ ពួក៥នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

RELATED ARTICLES