Sunday, January 19, 2025
Homeព័ត៌មានជាតិខឹងគេលែបខាយញ៉ែស្រីស្នេហ៍ មានគ្នាតិចពេក ជិះម៉ូតូហៅបក្ខពួក ជាប់ខ្នោះទាំង២

ខឹងគេលែបខាយញ៉ែស្រីស្នេហ៍ មានគ្នាតិចពេក ជិះម៉ូតូហៅបក្ខពួក ជាប់ខ្នោះទាំង២

ភ្នំពេញ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ យុវជន១ក្រុម បាននាំស្រីស្នេហ៍របស់ខ្លួនចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបរាត្រី លុះកំពុងរាំលេងសប្បាយ ក៏មានក្មេងស្ទាវមួយក្រុម បានចូលមករាំក្បែរ រួចព្យាយាមញ៉ែសង្សាររបស់ខ្លួន ជាហេតុធ្វើឱ្យកើតមានជំលោះ ឈានដល់ការវាយតប់គ្នានៅមុខក្លឹប នៅចំណុចមុខក្លឹបកម្សាន្ត ហ្សូកក្លឹប មានទីតាំងនៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យុវជនទាំង២នាក់ ទី១-ឈ្មោះប៉ុន សុភាព អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ និងទី២-ឈ្មោះឈ្មោះត្រអែម ពុទធារុណ អាយុ២៣ឆ្នាំ មុខរបរបើករថយន្តដឹកចិននៅម្តុំស្តុបណតប្រីត ស្នាក់ក្រោយផ្សារពោធិចិនតុង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តតាកែវ។

តាមសម្តីយុវជនទាំង២នាក់ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ពួកគេមានគ្នា៤នាក់ (ប្រុស២ ស្រី២ ជាសង្សារនឹងគ្នា) បានជិះម៉ូតូ២គ្រឿង ចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបហ្សូក។ លុះពេលកំពុងតែរាំលេងសប្បាយ ស្រាប់តែលេចមុខក្មេងស្ទាវ១ក្រុម បានចូលមករាំក្បែរពួកខ្លួន និងបានព្យាយាមលែបខាយ ញ៉ែសង្សាររបស់ខ្លួន ទើបធ្វើឱ្យកើតមានការខឹងសម្បា ដាក់គ្នារៀងខ្លួន តែក៏មិនហ៊ានបង្ករឿងក្នុងក្លឹបគេដែរ។ លុះមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ពួកគេបាននាំគ្នាចេញមកក្រៅ ហើយបានកើតជាហិង្សាវាយគ្នាមួយប្រាវជាមួយនឹងក្រុមដែលបានញ៉ែសង្សាររបស់ខ្លួន ធ្វើឱ្យមានរបួសស្រាលរៀងខ្លួន។ លុះមើលទៅសភាពមិនស្រួល ព្រោះមានគ្នាតិចជាគូទំនាស់ ទើបពួកគេទាំង២នាក់ បានឡើងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ បិតតែម០១៩ ពាក់ស្លាកលេខភ្នំពេញ 1FP-5057 ដឹកគ្នាចេញពីកន្លែងកើតហេតុ បំណងទៅហៅបក្ខពួកឱ្យមកជួយ ស្រាប់តែជិះម៉ូតូមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចស្តុបផ្សារដីហុយ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីល្បាតឃើញ ដេញមកដល់ចំណុចអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ទើបចាប់ពួកគេបានតែម្តង។ ចំណែកក្រុមជនបង្កដែលបានញ៉ែសង្សាររបស់ខ្លួននៅក្នុងក្លឹប បានរត់គេចបាត់ស្រមោលអស់។

ក្រោយឃាត់ខ្លួនបាន យុវជនទាំងពីនាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើតេស្ត រកសារធាតុញៀន ហើយលទ្ធផលបញ្ជាក់ថា ឈ្មោះប៉ុន សុភាព មានសារធាតុញៀនជាប់ខ្លួន និងត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការទៅតាមនីតិវិធី។ ចំណែកឈ្មោះត្រអែម ពុទធារុណ មិនមានសារធាតុជាប់ខ្លួននោះទេ ក៏ត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រួមទាំងម៉ូតូរបស់ខ្លួន១គ្រឿងផងដែរ៕

RELATED ARTICLES