Saturday, May 18, 2024
Homeព័ត៌មានជាតិប្រុស២នាក់ ស្រីម្នាក់ ចូលដេកផ្ទះសំណាក់១យប់ ព្រឹកឡើងបង្កការភ្ញាក់ផ្អើល

ប្រុស២នាក់ ស្រីម្នាក់ ចូលដេកផ្ទះសំណាក់១យប់ ព្រឹកឡើងបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្ទះសំណាក់ហ្គោលហៅស៍២ តាមផ្លូវ២៧១ ស្ថិតនៅសន្សំកុសល៤ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះជើង សំណាង អាយុ២១ឆ្នាំ មុខុរបរនិស្សិត ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កាត់១ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។

តាមសម្តីយុវជនជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខ្លួនរួមនឹងមិត្តភក្តិប្រុសស្រីសរុប៣នាក់ (ប្រុស២ ស្រី១) បាននាំគ្នាចូលផឹកស៊ីរាំលេងក្នុងក្លឹបរាត្រី រហូតមកដល់វេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្រោយពេលចេញពីក្លឹបវិញ ឃើញថាយប់ជ្រៅពេក អត់ហ៊ានជិះម៉ូតូទៅផ្ទះវិញ ដោយខ្លាចចោរប្លន់ ឬក៏គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ទើបបបួលគ្នាចូលដេកផ្ទះសំណាក់ហ្គោលហៅស៍២ មួយយប់សិន ដោយដេកគ្នា៣នាក់ (ប្រុស២ ស្រី១) ក្នុងបន្ទប់១ គ្រែ២ ចំណែកម៉ូតូរបស់ពួកគេចំនួន៣គ្រឿង ម៉ាកធូដេ ម៉ាកស្កុបពី និងម៉ូតូរបស់ខ្លួន១គ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ តាកែវ 1N-1476 បានផ្ញើនៅនឹងសន្តិសុខផ្ទះសំណាក់ និងត្រូវសន្តិសុខយកសោទៅចាក់ឱ្យត្រឹមត្រូវ រួចហុចកូនសោឱ្យមករក្សាទុកទៀតផង។

យុវជនខាងលើបន្តថា ស្រាប់តែភ្លឺឡើង រូបគេក៏ភ្ញាក់ពីដំណេកមុនគេ ព្រោះប្រញាប់ទៅដូរសំលៀកបំពាក់ ដើម្បីចេញទៅប្រកបការងារផ្សេងទៀត ក្រៅពីការសិក្សា ដើម្បីរកចំណូលប្រាក់បង់ការសិក្សា ស្រាប់តែពេលចុះមកដល់ក្រោមបាត់ម៉ូតូរបស់គេ ឃើញតែម៉ូតូមិត្តភក្តិ ម៉ាកស្កុបពី និងធូដេ មិនបានបាត់ទេ។ ពេលនោះ រូបគេបានសួរនាំសន្តិសុខថា ម៉េចបានជាបាត់ម៉ូតូរបស់ខ្ញុំ ព្រោះមានសោចាក់ម៉ូតូត្រឹមត្រូវហើយ ស្រាប់តែសន្តិសុខបានឆ្លើយថាមិនដឹងដែរ លុះពេលសួរអ្នកមើលការខុសត្រូវផ្ទះសំណាក់ ក៏ឆ្លើយថាមិនដឹងដូចគ្នា និងថែមទាំងបានស្តីបន្ទោស និងចោទប្រកាន់ថា ពួកគេទាំង៣នាក់ប្រើល្បិច ប្រយ័ត្នខាងផ្ទះសំណាក់ប្តឹងវិញ ជាហេតុធ្វើឱ្យរូបគេហួសចិត្តពេកក៏ប្រញាប់ជិះម៉ូតូមិត្តភក្តិមកប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

យុវជនខាងលើ បានទទួលស្គាល់ថា ខ្លួនពិតជាភ្លេចដកកូនសោម៉ូតូចេញពីម៉ូតូពិតមែន កាលពីយប់ តែយ៉ាងណាក្តី សោចាក់កង់ម៉ូតូជាប់ទៅហើយ តើមានអ្នកណាអាចមានសោចាក់យកម៉ូតូរបស់ខ្លួនចេញទៅនោះ ហេតុនេះខ្លួន ទាមទារឱ្យសន្តិសុខក្រុមហ៊ុនមាន ឬទ្ធិ ខូ អិល ធី ឌី ធ្វើការបកស្រាយឱ្យបានច្បាស់ លុះសួរទៅបែរជាឆ្លើយយករួចខ្លួនថាមិនដឹង ទើបរូបគេបានប្តឹងទៅបុរសជាសន្តិសុខរូបនោះ ឱ្យទទួលខុសត្រូវ ទាំងស្រុង ហើយពេលមកដាក់ពាក្យបណ្តឹងបានត្រឹមតែសមត្ថកិច្ចទទួលពាក្យបណ្តឹងហើយ ខាងតំណាងក្រុមហ៊ុនបានត្រឹមយកកាតសម្គាល់ ក្រុមហ៊ុនមួយសន្លឹកទុកនៅប៉ុស្តិ៍ ហើយថាចាំទំនេរខាងសន្តិសុខចុះស៊ើបអង្កេតសិន តើខុសមកពីសន្តិសុខ ឬមកពីមានចោរចូលបន្លំចូលផ្ទះសំណាក់លួច៕

RELATED ARTICLES