Saturday, May 18, 2024
Homeព័ត៌មានជាតិអាយុទើបតែ១៣ឆ្នាំ ឪបង្កើតរំលោភដល់ទៅជាង១០ដង

អាយុទើបតែ១៣ឆ្នាំ ឪបង្កើតរំលោភដល់ទៅជាង១០ដង

ខេត្តក្រចេះ៖ ករណីឪពុកបង្កើតរំលោភកូនស្រីនេះ បានកើតឡើងតាំងពីអំឡុងខែតុលា ឆ្នាំ២០១៨ មកម៉្លេះ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

ជនសង្ស័យមានឈ្មោះឆេន សុភាព អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៣ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ និងស្នាក់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

ដោយឡែកតាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨កន្លងទៅ នៅពេលម្តាយជាប់រវល់ចេញទៅមើលថែបងស្រី ដែលសម្រាលកូននៅឯខេត្តកំពង់ចាម ឪពុកនាងបានមកចាប់នាងរំលោភរហូតបានសម្រេច។ លុះពេលចាប់រំលោភនាងរួចហើយ ឪពុកបានគំរាមសម្លាប់នាងចោល ប្រសិនបើនាងហ៊ានធ្វើឱ្យរឿងរ៉ាវនេះបែកធ្លាយ ឬដឹងដល់ត្រចៀកម្តាយ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ម្តាយកូនខាងលើរួចមក សមត្ថកិច្ចក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ខណៈដែលជនសង្ស័យទើបនឹងត្រឡប់មកពីមង្គលការបងប្អូននៅខេត្តរតនគិរីវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯង រហូតដល់បានសម្រេចជាង១០ដង ដូចអ្វីដែលកូនស្រីប្តឹងចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES