Saturday, May 18, 2024
Homeព័ត៌មានជាតិរកនៅទីណាក៏មិនឃើញ មកមើលនៅក្រោមដើមឈើ ស្រាប់តែរុំវល្លិស្លាប់

រកនៅទីណាក៏មិនឃើញ មកមើលនៅក្រោមដើមឈើ ស្រាប់តែរុំវល្លិស្លាប់

ខេត្តបាត់ដំបង៖ បុរសម្នាក់ បានដើរបាត់ចេញពីផ្ទះអស់រយៈពេល៣ថ្ងៃ ធ្វើឱ្យក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណា ក៏មិនឃើញ ទីបំផុត ស្រាប់តែត្រូវបានគេប្រទះឃើញ ដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្រោមដើមឈើ កណ្តាលវាលស្រែ ដោយសាកសពមានរុំវល្លិ៍ជាប់ខ្លួនទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចម៉ុងចិន ស្ថិតក្នុងភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះម៉ៅ អាយុប្រហែល៥០ឆ្នាំ ស្នាក់នៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា បុរសនេះធ្លាប់ជាអ្នកស៊ីឈ្នួលកាប់គោលក់ នៅម្តុំផ្សារស្នឹង ហើយគាត់ជាមនុស្សញៀនស្រាខ្លាំងបំផុត។ មុនពេលកើតហេតុ ពី២ទៅ៣ថ្ងៃ គេបានឃើញគាត់កាន់កំណាត់ឬស្សី រត់ចុះឡើងម្នាក់ឯងនៅម្តុំកើតហេតុ លុះនៅព្រឹកថ្ងៃទី២៣ មករា ស្រាប់តែឃើញគាត់ក្លាយជាសាកសពដែលរុំព័ទ្វទៅដោយវល្លិ៍បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសាកសព រួចបញ្ជាក់ថាសាកសព មានរុំចំណងវល្លិ៍ ដែលមានស្ថានភាពហើមក្លិនស្អុយទៅហើយ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា ជនរងគ្រោះអាចឡើងលើដើមឈើ ហើយយកវល្លិ៍នៅលើដើមឈើនោះរឹតកនិងរុំខ្លួនឯង លោតទម្លាក់ដីរហូតដល់ស្លាប់តែម្តង។ រីឯនៅលើដើមឈើ គេឃើញបន្សល់ទុកកំណាត់ប្ញស្សីដែលជននេះធ្លាប់កាន់។ ដូច្នេះការស្លាប់នេះ អាចជាការធ្វើអត្តឃាតខ្លួនឯង៕

RELATED ARTICLES