Saturday, May 4, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចកំពុងសង្ស័យជាករណីឃាតកម្ម ហើយជនដៃដល់ ជាគូស្នេហ៍លួចលាក់

សមត្ថកិច្ចកំពុងសង្ស័យជាករណីឃាតកម្ម ហើយជនដៃដល់ ជាគូស្នេហ៍លួចលាក់


ខេត្តកំពង់ធំ ៖ ករណីឃាតកម្មដ៏ឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង។

ស្ត្រីរងគ្រោះមានឈ្មោះមឹស ធន អាយុ៥១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចកំពុងតាមប្រមាញ់នាំយកមកសាកសួរ មានឈ្មោះឆៅ យ៉េង អាយុ៥៤ឆ្នាំ មានលំនៅក្នុងភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះបានចុះពីលើផ្ទះទៅដីបាត់ មិនដឹងជាទៅណា ហើយក៏មិនឃើញត្រឡប់មកផ្ទះវិញដែរ។

លុះមកដល់វេលាម៉ោង៧យប់ទៅហើយ នៅតែមិនឃើញស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញទៀត ទើបក្រុមគ្រួសារមានការសង្ស័យ ក៏ចុះទៅតាមរកមើល លុះពេលដើរទៅរកមើលនៅខាងក្រោយផ្ទះ ប្រមាណ២០០ម៉ែត្រ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម និងមានស្នាមកាំបិតមុតសុសពេញខ្លួនតែម្តង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព។

តាមការស្រាវជ្រាវជាបឋមរបស់សមត្ថកិច្ច គឺមានការសង្ស័យទៅលើឈ្មោះឆៅ យ៉េង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបុរសនោះជាគូស្នេហ៍លួចលាក់របស់ស្ត្រីរងគ្រោះ អាចពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនេះ។

យ៉ាងណាក្តី សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនជាឃាតករ ដើម្បីនាំមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES