ខេត្តពោធិ៍សាត់ ៖ បុរសអភ័ព្វដែលបាត់ប្រពន្ធអស់រយៈពេលជិត១សប្តាហ៍ ដោយគ្មានដំណឹងនេះ មានឈ្មោះហ៊ុន ធឿន ជាមន្ត្រីនគរបាលជាតិ អត្តលេខ១០៣៤៩ មានឋានន្តរស័ក្តីវរសេនើយ៍ទោ (ស័ក្តិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះអ៊ឹម សូភី អាយុ៤៩ឆ្នាំ (ឆ្នាំកំណើត១៩៧០) មុខរបរមេផ្ទះ មានលំនៅ ក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។

បុរសអភ័ព្វដែលកំពុងតាមរកប្រពន្ធបាត់ខ្លួនរូបនេះ បានបង្ហោះសាររៀបរាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំបាទវរសេនីយ៍ទោ ហ៊ុន ធឿន អត្តលេខ ១០៣៤៩ មុខតំណែងជានាយរងការិយាល័យរដ្ឋបាល នៃ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមប្រកាសស្វែងរកភរិយារបស់ខ្ញុំបាទ ឈ្មោះអ៊ឹម សូភី ឆ្នាំកំណើត ១៩៧០ រស់នៅក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ដំណើរដើមហេតុ ដំបូង ៖ កាលពីវេលាម៉ោង៧ និង១២នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ភរិយារបស់ខ្ញុំបាទ ដែលធ្លាប់កម្សត់កម្រជាមួយគ្នាជិត៤០ឆ្នាំមកហើយ បានបាត់ពីផ្ទះដោយគ្មានដំណឹង រហូតមកទល់នឹងថ្ងៃនេះ នៅតែស្វែងរករូបគាត់មិនទាន់ឃើញនៅឡើយ ដោយរូបគាត់បានទុកទូរស័ព្ទចោលនៅផ្ទះ។

រយៈពេលនៃការបាត់រូបគាត់នៅផ្ទះ ខ្ញុំបានដើររកគាត់គ្រប់ទីកន្លែង នៅតែគ្មានដំណឹងអ្វីសោះ។ ហេតុនេះហើយដោយសារខ្ញុំបារម្ភពីសុវត្ថិភាពរបស់គាត់ ម៉្យាងភរិយារបស់ខ្ញុំ គាត់មានជំងឺលើសឈាម និងជំងឺកាត់ប្រម៉ាត់ផង។
ប្រសិនបើបងប្អូនណា បានឃើញភរិយារបស់ខ្ញុំ ដែលមានភិនភាគភ្ជាប់ជាមួយរូបថត សូនទំនាកទំនងមកកាន់លេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់ ដែលមានដូចខាងក្រោម ០១២ ៣៨ ០៧ ៣៨ និង០៩៧ ២៩ ៦៥ ៦៦៦…”៕