Sunday, July 20, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត បង្ហោះសារថា "ប្អូនស្រីដ៏កំសត់របស់បង ប្អូនបានទៅដល់សុគតិភពហើយ"

ខេមរៈ សិរីមន្ត បង្ហោះសារថា “ប្អូនស្រីដ៏កំសត់របស់បង ប្អូនបានទៅដល់សុគតិភពហើយ”

ក្រោយពីប្អូនស្រីលាចាកលោកនេះទៅ លោកខេមរៈ សិរីមន្ត បានបង្ហោះសារសារដ៏ត្តុលក្តួលមួយ ធ្វើឲ្យអ្នកគាំទ្រអាណិតលោកជាខ្លាំង។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ខេមរៈ សិរិមន្ត បានបង្ហោះសារថា “ប្អូនស្រីដ៏កំសត់របស់បងប្អូនបានទៅដល់សុកតិភពហើយ”។

គួរបញ្ជាក់ថា យោងតាមក្រុមគ្រួសាររបស់លោកខេមរៈ សិរីមន្ត បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលខេមរៈ ស្រីពៅ ទទួលមរណភាព ដោយសារតែនាងមានជំងឺសួត និងក្រលៀន​ធ្ងន់ធ្ងរ ជាង៤ឆ្នាំទៅហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះ​ទេ ទើបនៅរយៈពេល២ខែមកនេះ នាងកាន់តែមានអាការៈធ្ងន់ធ្ងរទៅៗ ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសល ជំងឺរបស់នាងធ្វើទុក្ខកាន់តែខ្លាំង ធ្វើឲ្យក្រុមគ្រូពេទ្យ អស់សមត្ថភាពក្នុងការជួយសង្គ្រោះជីវិតនាង។ គួរបញ្ជាក់ថា តារាចម្រៀងខេមរៈ ស្រីពៅ ដែលជាប្អូនស្រីខេមរៈ សិរីមន្ដ នោះ បានទទួលមរណៈភាពហើយនៅក្នុងមន្ទីរពេទ្យមួយ ក្នុងប្រទេសឥណ្ឌា៕

RELATED ARTICLES