Saturday, May 4, 2024
Homeព័ត៌មានជាតិគ្រាន់តែហៅ "អើអាក្នាក់" ភ្ញាក់... យកអាយកូមវ៉ៃបែកចិញ្ចើម

គ្រាន់តែហៅ “អើអាក្នាក់” ភ្ញាក់… យកអាយកូមវ៉ៃបែកចិញ្ចើម

ភ្នំពេញ ៖ ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងមង្គលការមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ច្រកចូលផ្ទះសំណាក់ជ័យសុវណ្ណ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវគេវាយ១អាយកូមបែកចិញ្ចើម មានឈ្មោះសុខ ហុក អាយុជាង៤០ឆ្នាំ។ ចំណែកជនដៃដល់ មានឈ្មោះណាក់ មុខរបរជាប្រជាការពារភូមិ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីបុរសរងគ្រោះ ឈ្មោះសុខ ហុក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់ និងមិត្តភក្តិ២-៣នាក់ទៀតបាននាំគ្នា ទៅចូលរួមក្នុងពិធីមង្គលការនៅកន្លែងកើតហេតុ ដោយគាត់និងមិត្តភក្តិផ្សេងទៀតនិយាយថា ពួកគាត់ចាំចូលក្រោយគេ ព្រោះពួកគាត់ជាបងប្អូន។

លុះបន្ទាប់មក នៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលគាត់ដើរមកដល់មុខរោងការ ក៏បានជួបជាមួយនឹងជនដៃដល់ ឈ្មោះណាក់ ជាប្រជាការពារភូមិ និងជាមនុស្សធ្លាប់ស្គាល់គ្នាច្បាស់ពីមុនមក ទើបគាត់បានហៅជនដៃដល់ថា “អើអាក្នាក់” ស្រាប់តែភ្លាមនោះ ជនបង្កក៏បានទាញអាយកូម វាយមកលើគាត់១អាយកូម បណ្តាលឱ្យរយះចិញ្ចើមនៅមុខរោងការ បណ្តាលឱ្យផ្អើលឆោឡោឡើងតែម្តង។

ក្រោយកើតហេតុ ដោយសារតែបងប្អូនម្ចាស់ដើមការដែលត្រូវជាសាច់ញាតិជាមួនួងឹជនបង្កដែរនោះ ខឹងសម្បារឿងជនបង្ក មកអុកឡុក ពិធីមង្គលការដែលកំពុងតែសប្បាយក្អាកក្អាយ ក៏ព្រួតគ្នាវាយទៅលើជនបង្ក បណ្តាលឱ្យទ្រមខ្លួន រួចប្រដេញ ឱ្យត្រឡប់ទៅផ្ទះភ្លាមៗ កុំឱ្យមាន បញ្ហាទៀត ព្រោះស្រវឹងខ្លាំងពេក។

ជុំវិញករណីខាងលើនេះ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចហៅជនបង្កដែលជាប្រជាការពាររូបនោះ មកធ្វើការណែនាំ ព្រោះជនរងគ្រោះខ៉្ជិលមានរឿងវែងឆ្ងាយ ប្រញាប់ឡើងយន្តហោះទៅប្រទេសឥណ្ឌា ថ្ងៃស្អែកផង។ ចំណែកជនបង្ក បានបកស្រាយថា មូលហេតុដែលខ្លួនវាយជនរងគ្រោះឱ្យបែកក្បាលនោះ គឺដោយសារតែខ្លួនភ្ញាក់ ទើបជ្រុលដៃវ៉ៃបែបនេះទៅ៕

RELATED ARTICLES