Wednesday, November 20, 2024
Homeតារាខ្មែរខេមរៈ ស្រីពៅ ព្យាបាលនៅថៃ ៣ឆ្នាំ និងទៅឥណ្ឌា បានតែជាង៣ខែ ក៏ទទួលមរណភាព

ខេមរៈ ស្រីពៅ ព្យាបាលនៅថៃ ៣ឆ្នាំ និងទៅឥណ្ឌា បានតែជាង៣ខែ ក៏ទទួលមរណភាព

លោកខេម ប៊ុនថង ដែលជាបងប្រុសទី២ របស់ខេមរៈ ស្រីពៅ បានប្រាប់អ្នកយកព័ត៌មានយើង ក្នុងជំនួបផ្ទាល់មុននេះថា ស្រីពៅ បានចេញទៅព្យាបាលនៅមន្ទីពេទ្យប្រទេសថៃ ជាង៣ឆ្នាំមកហើយ ទើបទទួលមរណភាពនៅប្រទេសឥណ្ឌា កាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ។

លោកប៊ុនចង បានឲ្យដឹងថា ចំពោះជំងឺពិតប្រាកដរបស់ខេមរៈ ស្រីពៅ គឺនាងពិតជាមានជំងឺសួតនិងក្រលៀនមែន ។ ដោយឡែក មុនទទួលមរណភាពនៅប្រទេសឥណ្ឌា នេះ ស្រីពៅ បានព្យាបាលជំងឺនៅប្រទេសឥណ្ឌា រយៈពេល៣ខែមកហើយ ដែលមានម្ដាយរបស់លោក និងប្អូនប្រុស ជាអ្នកជូនទៅនិងមើលថែផ្ទាល់។

លោកខេម ប៊ុនថង រៀបរាប់ថា ”ពេលប្អូនស្រីខ្ញុំ ខេមរៈ ស្រីពៅ ទទួលមរណភាព គឺប្អូនខ្ញុំដែលមើលថែនៅពេទ្យឥណ្ឌា ផ្ទាល់ហ្នឹង បានផ្ញើសារតាម Telegram ហើយខ្ញុំនិងក្រុមគ្រួសារទាំងមូល រន្ធត់ខ្លាំងណាស់។ ព្រឹកមិញនេះ បងប្រុសខ្ញុំ ខេមរៈ ភារុណ និងលោកប៉ាខ្ញុំ បានចេញទៅថៃ និងបន្ដទៅឥណ្ឌា យកសពប្អូនស្រីខ្ញុំមកវិញ ហើយតាមដឹង សពអាចមកដល់នៅយប់ថ្ងៃទី២៦ ខែមករា ហ្នឹង ដែលយ៉ាងយូរម៉ោង១០យប់ ព្រោះមិនអាចកំណត់ច្បាស់លាស់បានទេ ដោយសារជើងយន្ដហោះ មានការប្រែប្រួល។ ប៉ុន្ដែពីឥណ្ឌាមកកម្ពុជា ជិះយន្ដហោះ១២ម៉ោង”។

ដោយឡែក តាមរយៈការ Live វីដេអូលើផេករបស់តារាចម្រៀងខេមរៈ សិរីមន្ដ មុននេះ បញ្ជាក់ថា សពខេមរៈ ស្រីពៅ ត្រូវបានរំកិលចេញនៅម៉ោង១រសៀល  ហើយមុនដឹកសពមកវិញ ក្រុមគ្រួសារក៏មានការរៀបចំពិធីបង្សុកូល ដែលមានសម្ដេចព្រះសង្ឃ វង្ស សាម៉ូរ៉ា និងព្រះសង្ឃមួយចំនួនទៀត សូត្រធម៌ដល់ជូនសពស្រីពៅ ផងដែរ។

លោកខេមរៈ ភារុណ បញ្ជាក់សារនៅលើ Page ថា សពខេមរៈ ស្រីពៅ អាចដឹកមកដល់ស្រុកណើតវិញ នៅម៉ោង៧yb ឬមានការប្រែប្រួលខ្លះៗ ខណៈដែលនៅផ្ទះវីឡារបស់ខេមរៈ សិរីមន្ដ មានរៀបចំពិធីបែបសាសនា’ដើម្បីចាំទទួលសពខេមរៈ ស្រីពៅ ជាស្រេចទៅហើយ ៕

ដំណើរចាកចេញពីប្រទេសឥណ្ឌារបស់ប្អូនស្រី ខេមរៈ ស្រីពៅ សូមថ្លែងអំណរគុណ ដល់លោក ឯកឧត្តម នាយឧត្តសេនីយ៍កត្តិបណ្ឌិត ប៉ា ហ៊ី ប៊ុនហៀង និង លោកជំទាវ ម៉ាក់ ប៉ែន ចន្ទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និង លោកជំទាវ ហុីង សុខលាភ ដែលបាននិមន្តអញ្ជើញ សម្តេចព្រះសង្ឃ វង់ សាម៉ូរ៉ា បាំងក្សូល ដើម្បី ឧទ្ទិសបួងសួង ដួងវិញ្ញានក្ខ័ន ប្អូនស្រី ខេមរៈ ស្រីពៅ អោយបានត្រលប់មក មាតុប្រទេសយើងវិញ ??? ប្រហែលម៉ោង7យប់ទើប សពប្អូន ស្រី និងបានត្រលបមកដលប្រទេសយើងវិញហើយ។ បើមានការប្រែប្រួល ខ្ញុំបាទនិងជំរាបជាដំណឹងបន្តទៀត។

Posted by Khemarak Sereymun on Friday, 25 January 2019
RELATED ARTICLES