Saturday, May 4, 2024
Homeព័ត៌មានជាតិនាងធ្វើម៉េចទៅ បើថៅកែលេងចរិតម៉ាកៗហ្នឹង

នាងធ្វើម៉េចទៅ បើថៅកែលេងចរិតម៉ាកៗហ្នឹង

ខេត្តសៀមរាប ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងបោកអ៊ុតមួយកន្លែង យីហោ អិនខេ សេវ សឺវីស ឡនឌ្រី មានទីតាំងតាមបណ្តោយផ្លូវពីរង្វង់មូលផ្សារចាស់ ទៅផ្សារក្រោម ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ក្មេងស្រីទាំង២នាក់ ដែលអះអាងថាត្រូវថៅកែបណ្តេញចេញពីការងារ ដោយមិនដឹងមូលហេតុ រួមមាន ទី១-ឈ្មោះថន សុជាតា អាយុ១៩ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ធំ បានធ្វើការនៅកន្លែងបោកអ៊ុតខាងលើ រយៈពេល៣ខែ ដោយក្នុងមួយខែ ទទួលបាន១៣០ដុល្លារ និងទី២-ឈ្មោះណិល ស្រីអែម ស្រុកកំណើតនៅស្រុកស្រីស្នំ ខេត្តសៀមរាប បានធ្វើការនៅកន្លែងបោកអ៊ុតជាមួយគ្នា រយៈពេល៤ខែ ដោយទទួលប្រាក់ខែ ក្នុងមួយខែ១៣០ដុល្លារដូចគ្នា។

តាមការបញ្ជាក់របស់យុវតីទាំង២នាក់ខាងលើ បានឱ្យដឹងថា ពួកនាងទើបនឹងធ្វើការក្នុងខែថ្មី បានចំនួន២៤ថ្ងៃ ស្រាប់តែនៅសុខៗ ក៏ត្រូវថៅកែហាង បណ្តេញចេញឈប់ឱ្យធ្វើការ និងថែមទាំងមិនព្រមបើកលុយឱ្យពួកនាងថែមទៀត ទាំងដែលពួកនាងមិនដឹងថា មកពីមូលហេតុអ្វីបានជាថៅកែបញ្ឈប់ការងារពួកនាង ហើយអ្វីដែលសំខាន់ មិនបានបើកប្រាក់ខែឱ្យនាងទៀត ទើបនាងកើតទុក្ខមិនសុខចិត្តនោះទេ ចង់ឱ្យថៅកែ ហាងខាងលើ ដោះស្រាយបញ្ហានេះឱ្យពួកនាង។

ដោយឡែកទាក់ទងទៅនឹងការលើកឡើងរបស់នារីវ័យក្មេងជាបុគ្គលិកទាំង២នាក់ខាងលើ ថៅកែបោកអ៊ុត ដែលមានឈ្មោះសំ រចនា ភេទស្រី បានប្រាប់បញ្ជាក់ថា ខ្លួនពិតជាបានបញ្ឍប់ក្មេងស្រីទាំង២នាក់នោះមែន មូលហេតុដោយសារ ពួកនាងទាំង២នាក់ បានធ្វើឱ្យខូចម៉ាស៊ីន បោកអ៊ុតរបស់គាត់។

យ៉ាងណាក្តី យុវតីទាំង២នាក់ បានអះអាងថា ពួកនាងពុំបានធ្វើខូចម៉ាស៊ីនបោកអ៊ុតរបស់ថៅកែខូច ដូចការលើកឡើងនោះទេ តែគ្រប់ យ៉ាងគឺជាលេសដែលថៅកែនោះនិយាយចង់បញ្ឈប់ និងមិនបើកប្រាក់ខែឱ្យពួកនាងតែប៉ុណ្ណោះ៕

RELATED ARTICLES