Wednesday, November 20, 2024
Homeតារាខ្មែរខេមរៈ ស្រីពៅ បងប្រុសចេញមុខបញ្ជាក់ រឿងលាក់ជំងឺ៤ឆ្នាំ

ខេមរៈ ស្រីពៅ បងប្រុសចេញមុខបញ្ជាក់ រឿងលាក់ជំងឺ៤ឆ្នាំ

បងប្រុសសពតារាចម្រៀងខេមរៈ ស្រីពៅ លោកខេម ប៊ុនថង បានប្រាប់អ្នកយកព័ត៌មានយើង ក្នុងជំនួបផ្ទាល់ថា ការដែលក្រុមគ្រួសារទាំងមូល ព្យាយាមលាក់ពីជំងឺពិតរបស់ខេមរៈ ស្រីពៅ នាពេលកន្លងមក គឺក្នុងបំណងតែម្យ៉ាងគត់ គឺដើម្បីលើកទឹកចិត្តប្អូនស្រីរបស់លោក ដើម្បីកុំឲ្យនាងអស់សង្ឃឹមក្នុងជីវិត។

លោកខេម ប៊ុនថង រៀបរាប់ថា ”ខ្ញុំមានបងប្អូន៦នាក់ (ស្រី៣) ខ្ញុំជាកូនទី២ ហើយស្រីពៅ ជាកូនពៅ។ រឿងដែលក្រុមគ្រួសារខ្ញុំលាក់ជំងឺស្រីពៅ កន្លងមក គឺគ្មានបំណងណាផ្សេង ដើម្បីលើកទឹកចិត្តដល់ស្រីពៅ នោះទេ។ ក្រុមគ្រួសារមិនចង់និយាយថា គាត់ឈឺធ្ងន់អីចឹងទេ ដើម្បីកុំឲ្យគ្នាអស់សង្ឃឹម ព្រោះចំណាយថវិការព្យាបាលអស់ច្រើនណាស់ ដោយព្យាបាលនៅពេទ្យថៃ ជាង៣ឆ្នាំ និងចុងក្រោយ នៅឥណ្ឌា ជាង៣ខែទៀត អីចឹងគ្រាន់តែនិយាយឲ្យគ្នាមានសង្ឃឹមប៉ុណ្ណឹង ធ្វើមិនបានទេអី? តាមពិត ប្អូនខ្ញុំមានជំងឺសួត និងក្រលៀន ហើឮថា ពេទ្យនៅឥណ្ឌា ពូកែព្យាបាលខាងជំងឺហ្នឹង ទើបក្រុមគ្រួសារសម្រេចចិត្តយកទៅព្យាបាលនៅឥណ្ឌា ហ្នឹង ហើយគាត់ទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ហ្នឹង ធ្វើឲ្យគ្រប់គ្នាអាឡោះអាល័យខ្លាំងណាស់”។

គួរបញ្ជាក់ថា ក្រោយបាត់មុខខេមរៈ ស្រីពៅ ពីសិល្បៈជិត៥ឆ្នាំ មានព័ត៌មានថា ស្រីពៅ មានជំងឺប្រតិកម្មស្បែក ព្រោះប្រើឡេខុស ហើយភ្លាមៗនោះ ខេមរៈ សិរីមន្ដ បានចេញមកអះអាងថា ស្រីពៅ មានជំងឺរលាកបំពង់ក និងក្រពះ តម្រូវសម្រាកព្យាបាលនៅពេទ្យថៃ តែពេលនេះ បងប្រុសទី២ របស់សិរីមន្ដ លោកប៊ុនថង បញ្ជាក់ថា ស្រីពៅ ពិតជាមានជំងឺសួតនិងក្រលៀនមែន៕

RELATED ARTICLES