គួរឲ្យសរសើរនូវទឹកចិត្តលោកព្រាប សុវត្ថិ ជាខ្លាំង ក្រោយពីចប់កម្មវិធីច្រៀងតាមឆាកតន្ត្រីកាលពីយប់មិញ នៅព្រឹកនេះ លោកបាននាំកូនទាំង៣ គឺសុវណ្ណ មុនីវណ្ណ . សុវត្ថិ សិរីវុឌ្ឍ និងសុវត្ថិ មុនីនាគ ចូលរួមបុណ្យសពខេមរៈ ស្រីពៅ ដែលកំពុងតម្កល់នៅគេហដ្ឋានលោកខេមរៈ សិរីមន្ត។
នៅពេលចូលរួមនោះ គេបានឃើញលោកព្រាប សុវត្ថិ បានឱបលោកសិរីមន្ត ដើម្បីចូលរួមរំលែកទុក្ខសោក ហើយលោកនិងកូនៗ ក៏បានអុជធុបមុខក្តារមឈូសស្រីពៅ ផងដែរ។
គួរបញ្ជាក់ថា សពខេរមៈ ស្រីពៅ នឹងត្រូវហែរចេញពីផ្ទះខេមរៈ សិរីមន្ដ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា នឹងបូជានៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្ដែត នៅវេលាម៉ោង១និង០៦នាទី តាមលោកតាអាចារ្យកំណត់យកម៉ោងនេះ។ ដោយឡែក ពិធីបុណ្យសព៧ថ្ងៃវិញ គឺត្រូវធ្វើនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងអាយុ២៨ឆ្នាំ ឈានចូល២៩ឆ្នាំ នៅប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដោយជំងឺសួត និងក្រលៀន បន្ទាប់ពីនាងព្យាបាលនៅប្រទេសថៃ រយៈពេលជាង៤ឆ្នាំ៕