Wednesday, November 20, 2024
Homeតារាខ្មែរសល់តែជិត២ម៉ោងទៀតប៉ុណ្ណោះ!!! សពខេមរៈ ស្រីពៅ នឹងត្រូវបូជានៅវត្តសំរោងអណ្តែត

សល់តែជិត២ម៉ោងទៀតប៉ុណ្ណោះ!!! សពខេមរៈ ស្រីពៅ នឹងត្រូវបូជានៅវត្តសំរោងអណ្តែត

នៅសល់តែជិត២ម៉ោងទៀតប៉ុណ្ណោះ សពតារាចម្រៀងខេមរៈ ស្រីពៅ ដែលជាប្អូនស្រីរបស់លោកខេមរៈ សិរីមន្ត ត្រូវបានបូជាហើយ ដែលធ្វើឲ្យក្រុមគ្រួសារ ញាតិមិត្ត និងអ្នកគាំទ្រ មានក្តីរន្ធត់យ៉ាងខ្លាំង។

សពខេមរៈ ស្រីពៅ នឹងត្រូវបូជានៅវេលាម៉ោង១និង០៦រសៀលថ្ងៃនេះ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្ដែត។

គួរបញ្ជាក់ថា ខេមរៈ ស្រីពៅ បានទទួលមរណភាពកាលពីវេលាថ្ងៃត្រង់ ម៉ោង១២និង០២ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងប្រទេសឥណ្ឌា។ ហើយសពស្រីពៅ បានដឹកមកដល់កម្ពុជា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងដឹកមកតម្កល់នៅគេហដ្ឋានលោកខេមរៈ សិរីមន្ត។

មុនពេលសពមកដឹកមកដល់ព្លានយន្តហោះនោះ គេឃើញវត្តមានក្រុមគ្រួសារត្រកូល “ខេមរៈ”, អ្នកនាងចន ច័ន្ទលក្ខិណា និងស្វាមីថ្មី, លោកឡេង ណាវ៉ាត់ត្រា និងអ្នកគាំទ្រជាច្រើនឈររង់ចាំ ទាមងមុខស្រងូតស្រងាត់បំផុត៕

RELATED ARTICLES