Saturday, May 4, 2024
Homeព័ត៌មានជាតិមនុស្សដល់ទៅ៨នាក់ឯណោះ ស្ទាក់វាយសមត្ថកិច្ចតែ២នាក់ បាក់ឆ្អឹង

មនុស្សដល់ទៅ៨នាក់ឯណោះ ស្ទាក់វាយសមត្ថកិច្ចតែ២នាក់ បាក់ឆ្អឹង

ខេត្តកែប៖ ករណីអំពើហិង្សាដោយចេតនា ស្ទាក់វាយសមត្ថកិច្ចកំពុងជិះល្បាតតាមដងផ្លូវនេះ បានកើតឡើងកាលពីវេលាយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ចំណុចភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។ រហូតមកដល់ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បញ្ជូនជនដៃដល់ចំនួន២នាក់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ច បានជិះចេញល្បាតនៅក្នុងមូលដ្ឋានខាងលើ លុះពេលចេញល្បាត មកដល់ចំណុំចកើតហេតុខាងលើ ស្រាប់តេត្រូវជនសង្ស័យមួយក្រុមចេញមកស្ទាក់ផ្លូវ រួចធ្វើសកម្មភាពទាញដំបងវាយទៅលើសមត្ថកិច្ច បណ្តាលឱ្យរងរបួសធ្ងន់ បាក់ឆ្អឹងកដៃ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការគរបាលខេត្តកែប បញ្ជាកម្លាំងចុះបន្ថែមជួយអន្តរាគមន៍ ភ្លាមៗ ដោយស្ទាក់ចាប់បានក្រុមជនទំនើងខាងលើបានចំនួន៨នាក់ភ្លាមៗ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យទាំងអស់ មកកាន់អធិការដ្ឋាននគរបាលក្រុងកែប ក្រោយពេលកម្លាំងការិយាល័យជំនាញ បានធ្វើកំណត់ហេតុសាកសួរចម្លើយសារភាព និងយោងតាមសាក្សី ភស្តុតាង បានបញ្ជាក់ថា ជនដៃដល់បង្កហេតុ និងជាប់ពាក់ព័ន្ធ ធ្វើសកម្មភាពដោយវាយលើសមត្ថកិច្ចមានតែ២នាក់តែប៉ុណ្ណោះ រួមមាន ទី១-ឈ្មោះ ជា ចាន់ថា ភេទប្រុស អាយុ៤៦ឆ្នាំ និងទី២ ឈ្មោះង៉ែត ដឺង ភេទប្រុស អាយុ៥០ឆ្នាំ។ ជនសង្ស័យទាំង២នាក់ខាងលើរស់នៅឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

បច្ចុប្បន្ន យើងបានបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការតាមនីតិវិធីរួចហើយ។ ចំណែកអ្នកមិនពាក់ព័ន្ធចំនួន៦នាក់ទៀត សមត្ថកិច្ចបានតម្រូវឱ្យធ្វើកិច្ចសន្យា ណែនាំរួចឱ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ៕

RELATED ARTICLES