Tuesday, April 16, 2024
Homeសន្ដិសុខសង្គមប្លន់អាជីវករលក់មាស នៅផ្សារពងទឹក យកទ្រព្យសម្បត្ដិ១ចំនួនធំ

ប្លន់អាជីវករលក់មាស នៅផ្សារពងទឹក យកទ្រព្យសម្បត្ដិ១ចំនួនធំ

ខេត្ដកែប៖ ជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានជិះម៉ូតូមួយគ្រឿងម៉ាក Icon បានទៅធ្វើសកម្មភាពភ្ជង់ និងវាយប្លន់យកគ្រឿងអលង្ការ លុយ និងទូរស័ព្ទ ពីផ្ទះអាជីវករលក់មាស នៅផ្សារពងទឹក ខណ:ដែល ជនរងគ្រោះ និងកូនកំពុងជិះម៉ូតូឌុបគ្នា ចេញពីតូបលក់ដូរមកផ្ទះវិញ នៅក្បែរផ្សារពងទឹកនោះ ។

ហេតុការណ៍ប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ បានយកកាំភ្លើង វាយក្បាលជនរងគ្រោះឈ្មោះ លួន ពេលកំពុងជិះម៉ូតូជិតដល់ផ្ទះ ហើយកញ្ឆក់យកថង់ដាក់គ្រឿងអលង្ការ និងទ្រព្យសម្បត្តិ រួចបើកម៉ូតូគេចខ្លួន ចូលទឹកដីខេត្តកំពតតែម្តង។

ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ អីុ សំអុល បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ និង បានសហការជាមួយកម្លាំងនគរបាលខេត្តកំពត កំពុងតាមបង្ក្រាបក្រុមចោរទាំងនេះ ៕

RELATED ARTICLES