Saturday, April 20, 2024
Homeព័ត៌មានជាតិសែ​រាជ​វង្ស​ជំនិត​សម្តេច​ឪ សម្ងំ​រស់ លាក់​ព្រះ​កាយ​ជា​មួយ​កូន​ស្រី​ចិញ្ចឹម

សែ​រាជ​វង្ស​ជំនិត​សម្តេច​ឪ សម្ងំ​រស់ លាក់​ព្រះ​កាយ​ជា​មួយ​កូន​ស្រី​ចិញ្ចឹម

ភ្នំពេញ សែរាជវង្សមួយអង្គ ដែលជា អតីតព្រះជំនិតរបស់សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងត្រូវជាម្ចាស់មា ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលមានព្រះជន្ម93ព្រះវស្សា កំពុងរស់លាក់ព្រះកាយជាមួយកូនស្រីចិញ្ចឹមយ៉ាងលំបាកវេទនា។ នេះបើ តាមការអះអាងរបស់លោកសៀន កាម៉ង់ដង់ ជាងសូនរូបលោកបណ្ឌិតកែម ឡី បានទម្លាយ ប្រាប់ នគរធំកាលពីពេលថ្មីៗនេះ។

ជាងចម្លាក់ដ៏ល្បីល្បាញ លោកសៀន កាម៉ង់ដង់ ដែលបានសាងរូបសំណាកលោក បណ្ឌិតកែម ឡី បានឱ្យដឹងថា  លោកបានជួប ព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន ជាអតីតព្រះជំនិត របស់សម្តេចព្រះបរមរតនកោដ្ឋ និងត្រូវជា ម្ចាស់មា ព្រះអង្គម្ចាស់ធម្មិកោ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ដែលបានលាក់ព្រះកាយបួសជាតាជី អស់ជាច្រើនឆ្នាំ ហើយបច្ចុប្បន្ន មានព្រះជន្ម93វស្សា ព្រះអង្គកំពុងស្ថិតក្នុង ស្ថានភាពលំបាកណាស់ រស់ជាមួយកូនស្រីចិញ្ចឹម។ ដូច្នេះលោកសុំឱ្យព្រះញាតិវង្សរបស់ព្រះអង្គ  ជាពិសេសព្រះអង្គម្ចាស់ធម្មិកោ មេត្តាជួយ ព្រះអង្គផង។

monk-(1)

លោកសៀន កាម៉ង់ដង់ បានរៀបរាប់ថា លោកបានជួបព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន ដំបូង តាំងពី4ឆ្នាំមុនម៉្លេះ ហើយមកដល់ពេលនេះ លោក ក៏នៅតែឆ្លៀតទៅជួបព្រះអង្គជាញឹកញាប់ ព្រោះ លោកអាណិតព្រះអង្គណាស់ គ្មានព្រះញាតិវង្ស ណាបានស្គាល់ បានដឹងឮ បានជួយដល់ព្រះអង្គ ធ្វើឱ្យព្រះអង្គ រស់ក្នុងសភាពវេទនាលំបាកលំបិន ជាមួយកូនស្រីចិញ្ចឹមម្នាក់ នៅជិតគល់ស្ពាន ព្រែកតាមាក់ ត្រើយខាងកើត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកសៀន កាម៉ង់ដង់ បានរៀបរាប់បន្ត ថា ខ្ញុំបានជួបព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន ដោយ ចៃដន្យ នៅវត្តមួយនៅខាងព្រែកអញ្ចាញ ហើយ កាលនោះ បងប្រុសរបស់លោកទៅប្រទេស បារាំង គាត់អាចស្គាល់។ អ៊ីចឹងពីដើមឡើយ ព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន ហ្នឹង ព្រះអង្គនៅ ជំរំ។ បន្ទាប់មក បានព្រះអង្គទៅនៅប្រទេសបារាំង តែដល់ពេលព្រះអង្គធុញទ្រាន់នឹងកិច្ចការដែល ព្រះអង្គមិនពេញចិត្តហ្នឹង ព្រះអង្គបានមកបួសជា តាជី លាក់ខ្លួននៅព្រែកតាមាក់ហ្នឹងតែម្តង តែ ដោយការអាណិតរបស់ខ្ញុំ ទើបខ្ញុំចេះតែបង្ហើប រឿងហ្នឹងឱ្យបានឃើញទាំងអស់គ្នា ព្រោះព្រះ អង្គឥឡូវកាន់តែទ្រុឌទ្រោមមែនទែនហើយ ព្រះអង្គយាងដួលពកព្រះសិរ (ក្បាល) ប៉ុនណា ណី។ ដល់ពេលអ៊ីចឹងខ្ញុំមើលទៅវេទនាមែនទែន។ ខ្ញុំបម្រុងយកព្រះអង្គមក ប៉ុន្តែព្រះអង្គអត់ព្រម មកព្រះអង្គ សុខចិត្តនៅជាមួយកូនចិញ្ចឹមព្រះអង្គ។ នៅក្នុងវត្ត យប់ព្រលប់អី អត់មានអ្នក ថែព្រះអង្គដល់អ៊ីចឹងព្រះអង្គមកនៅផ្ទះកូនចិញ្ចឹម ព្រះអង្គវិញ។ បងស្រីហ្នឹងនៅតែឯង គាត់អាច មើលបាយទឹកព្រឹកល្ងាចបាន ហើយខ្ញុំចេះតែ ឆ្លៀតទៅមួយភ្លែតដែរ

លោកសៀន កាម៉ង់ដង់ បញ្ជាក់ថា មាន តែព្រះអង្គម្ចាស់ធម្មិកោ មួយអង្គទេ ដែលព្រះអង្គ អាចស្គាល់ព្រះអង្គម្ចាស់ដួង សុវណ្ណរ័ត្ន ព្រោះ តាមព្រះអង្គមានព្រះបន្ទូលហ្នឹងថា កាលជួប ជាមួយព្រះអង្គម្ចាស់ធម្មិកោ ហ្នឹង ព្រះអង្គម្ចាស់ ធម្មិកោ មានព្រះជន្មប្រហែល16ព្រះវស្សា។ អ៊ីចឹងព្រះអង្គ អាចស្គាល់ព្រះអង្គម្ចាស់ឌួង សុវណ្ណរ័ត្ន ហ្នឹងបាន។ ប្រវត្តិរបស់ព្រះអង្គ នៅ ជាមួយសម្តេចតា គឺនៅជាប់ជានិរន្តរ៍តែម្តង បានន័យថា សម្តេចតាយាងទៅណាព្រះអង្គក៏ យាងទៅតាម សូម្បីតែមើលនៅក្នុងក្រដាស លុយ2000 ដែលខ្ញុំបង្ហោះបង្ហាញតាមបណ្តាញ សង្គមហ្វេសប៊ុកហ្នឹង ជារូបព្រះអង្គផ្ទាល់មាន (សញ្ញាព្រួញ) នៅក្នុងលុយក្រដាស2000 ហ្នឹង។ មកដល់ពេលនេះ ព្រះអង្គមានព្រះជន្ម ពិតប្រាកដ 93 ឈានចូល94ឆ្នាំ។ ព្រះអង្គ កាន់តែទ្រុឌទ្រោមមានការវង្វេងម្តង ហើយ ពីមុនព្រះអង្គដើរទៅបត់ជើងតូចខ្លួនឯងកើត ព្រះអង្គនៅតែព្យាយាមដើរខ្លូនឯង តែឥឡូវ គ្រាន់តែគ្រោះថ្នាក់រអិលដួលអុកគូទ បែកមុខ បែកមាត់ ខ្ញុំទៅថ្ងៃមុនហ្នឹង ពកព្រះសិរ (ក្បាល) ប៉ុនណាណី ដួលប៉ះថ្ម ប៉ុន្តែព្រះអង្គនៅមាន ស្មារតី ចងចាំល្អ។ ខ្ញុំមិនមានអីបញ្ជាក់ទេ ពីព្រោះ អី ខ្ញុំធ្វើកិច្ចការនេះ តាំងពីយូរហើយ តែវាមិន ជោគជ័យសោះ ព្រោះអីខ្ញុំនឹកឃើញថា អ្វីដែល ខ្ញុំធ្វើនេះ ខ្ញុំចង់ឱ្យព្រះអង្គបានជួបនូវព្រះញាតិ របស់ព្រះអង្គជាលើកចុងក្រោយបំផុត ហើយ បើតាមខ្ញុំគិតមើល ស្ទង់នៅក្នុងព្រះទ័យរបស់ លោក បានន័យថា ព្រះអង្គចង់ជួបណាស់ មាត់ មានះ តែចិត្តអត់អ៊ីចឹងទេ គឺចង់ជួបខ្លាំងណាស់ តែអត់ដឹងថា ត្រូវធ្វើយ៉ាងម៉េច។ ខ្ញុំបានទៅ ទូលព្រះអង្គដែរថា ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយ ហើយធ្វើម៉េចឱ្យបានជួបព្រះអង្គធម្មិកោ…”

monk-(5)

ទោះយ៉ាងណា ជុំវិញការអះអាងថា មាន សែរាជវង្សវ័យចំណាស់ ជាព្រះជំនិតរបស់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែល ធ្លាប់យាងអមព្រះរាជដំណើរព្រះប្រមុខរដ្ឋ ទៅគ្រប់ទីកន្លែង ហើយត្រូវជាម្ចាស់មា (ពូ) របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ ព្រះនាម ឌួង សុវណ្ណរ័ត្ន កំពុងរស់លាក់ព្រះកាយយ៉ាង កម្សត់វេទនានេះ នគរធំមិនដឹងថា មាន ការពិតកម្រិតណាទេ ដោយសារមិនទាន់អាច ទាក់ទងសុំការបញ្ជាក់ពីព្រះញាតិវង្សពាក់ព័ន្ធ បាន។ ប៉ុន្តែព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បាន បញ្ជាក់ប្រាប់នគរធំថា ព្រះអង្គមានការ សោកស្តាយ និងមានព្រះទ័យអាណិតដែរ នៅ ពេលឮថា សែញាតិវង្សជួបទុក្ខវេទនាបែបនេះ។ ដូច្នេះព្រះអង្គនឹងសិក្សាពីរឿងនេះ និងរកលទ្ធភាពជួយ ហើយក៏អំពាវនាវឱ្យសែញាតិវង្សរាប់ រកគ្នា សាមគ្គីភាពគ្នាឱ្យច្រើនជាងបច្ចុប្បន្នុ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមាន បន្ទូលថាអត់ឃើញមានអ្នកណាទាក់ទងមក ខ្ញុំ ម៉្លោះហើយខ្ញុំពិបាកឆ្លើយដែរ ជុំវិញរឿង ហ្នឹង។ បើសិនជាបានទាក់ទងមកខ្ញុំផ្ទាល់ ខ្ញុំអាច នឹងឆ្លើយបាន ក៏ប៉ុន្តែតាមរយះសារព័ត៌មាន អីហ្នឹង ខ្ញុំពិបាកឆ្លើយ។ ប៉ុន្តែបើមានសែរាជវង្ស ចាស់ជរា ហើយមានជំងឺមានអី ខ្ញុំទៅ ខ្ញុំអត់ មានទុកចោលនោះទេ។ សែរាជវង្ស ក៏ដូច រាស្ត្រសាមញ្ញែដរ ជុំវិញបញ្ហាធម្មជាតិ យើង ស្មើភាពគ្នាទេ។ ដូច្នេះកុំថាឡើយសែរាជវង្ស ឬ មួយប្រជារាស្ត្រសាមញ្ញ ឱ្យតែឆ្លងកាត់នូវការ លំបាកវេទនាអីហ្នឹង យើងត្រូវតែមានភាពអាណិត អាសូរអ៊ីចឹងហើយ។ ម៉្លោះហើយ កុំឡូកឡំសែរាជវង្សដូចគ្នា មិនមែនទេ គឺសែរាជវង្ស ក៏ដូច រាស្ត្រសាមញ្ញែដរ។ រាស្ត្រសាមញ្ញមានទុក្ខវេទនា យ៉ាងម៉េច សែរាជវង្សក៏អាចមានទុក្ខវេទនា ដូចគ្នាដែរ

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូល បន្តថាខ្ញុំមិនអាចនឹងអត្ថាធិប្បាយជុំវិញសម័យ នោះទេ ព្រោះថាពេលហ្នឹង ភាគច្រើនខ្ញុំនៅ បរទេស ខ្ញុំទៅរៀនសូត្រនៅស្រុកបារាំង តាំងពីឆ្នាំ1956ម៉្លេះ។ ដូច្នេះក្រោយសង្គមរាស្ត្រនិយម បាន1ឆ្នាំ ខ្ញុំចេញពីប្រទេសទៅហើយ។ ក៏ប៉ុន្តែអ្វីដែលខ្ញុំចងចាំថា ក្នុងជួររាជវង្ស មាន សាមគ្គីច្រើនជាងបច្ចុប្បន្ន ហើយនិងរាជវង្សគ្នា ឯង ក៏អត់មានទុកឱ្យមានបញ្ហាបែបនេះកើត ឡើងដែរ ពីព្រោះមានសាមគ្គី។ ខ្ញុំមានការសោកស្តាយខ្លាំងដែលសម័យបច្ចុប្បន្នកាលឃើញថា  សែរាជវង្សខ្មែរ មិនសូវជាស៊ីគ្នា មិនសូវជារាប់ រកគ្នា អាហ្នឹងខ្ញុំមានការសោកស្តាយដែរ

ដោយ  ៖ កុលបុត្រ

RELATED ARTICLES