Friday, April 26, 2024
Homeព័ត៌មានជាតិបក្ស​ប្រឆាំង ចោទ​បក្ស​កាន់​អំណាច ប្រើ​ប្រាស់​តុលា​ការ​បំបិទ​សិទ្ធិ​នយោ​បាយ​លោក​សម រង្ស៊ី-កឹម សុខា

បក្ស​ប្រឆាំង ចោទ​បក្ស​កាន់​អំណាច ប្រើ​ប្រាស់​តុលា​ការ​បំបិទ​សិទ្ធិ​នយោ​បាយ​លោក​សម រង្ស៊ី-កឹម សុខា

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ដែល ជាគណបក្សប្រឆាំង បានចេញសេចក្តីប្រកាស ព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណ³កម្មាធិការ អចិន្ត្រៃយ៍ ដោយបានចោទប្រកាន់ថា គណបក្ស កាន់អំណាច បានប្រើប្រាស់តុលាការបំពាននីតិ ច្បាប់ និងរដ្ឋធម្មនញ្ញៃនព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបំបិទសិទ្ធិនយោបាយរបស់លោក សម រង្ស៊ី និងលោកកឹម សុខា។ ជាមួយគ្នានេះ គណបក្សប្រឆាំង នេះ ក៏បានព្រមានថា ក្នុង ករណីចាំបាច់ គណបក្សនឹងអនុវត្តសេចក្តីសម្រេច របស់គណ³កម្មាធិការអចិន្ត្រៃយ៍គណបក្ស កាល ពីថ្ងៃទី27 ខែឧសភា ឆ្នាំ2016 គឺប្រើប្រាស់ សិទ្ធិសភារបស់លោកកឹម សុខា និងតំណាងរាស្ត្រ ព្រមទាំងសមាជិកព្រឹទ្ធសភា ដែលកំពុង ប្រឈមនឹងនីតិវិធីរបស់តុលាការ។

សេចក្តីប្រកាសព័ត៌មាន របស់គណបក្ស សង្គ្រោះជាតិ ចុះថ្ងៃទី31ខែសីហា ឆ្នាំ2016  មានខ្លឹមសារថា “នៅថ្ងៃទី30 ខែសីហា ឆ្នាំ 2016 នេះ គណ³កម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោកកឹម សុខា ប្រធានស្តីទីគណបក្ស ដើម្បីពិភាក្សាលើរបៀបវារ³ដូចខាងក្រោម ៖

1-ដំណើរការចុះឈ្មោះបោះឆ្នោត

2-ការតស៊ូមតិទៅលើស្ថានការណ៍នយោបាយបច្ចុប្បន្ន។

បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងល្អិតល្អន់ គណ³កម្មាធិការអចិន្ត្រៃយ៍គណបក្ស បាន សម្រេច ³

1-លើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរដល់ អាយុបោះឆ្នោត បានទៅចុះឈ្មោះបោះឆ្នោត គ្រប់²គ្នា និងចូលរួមសង្កេតការណ៍យ៉ាងសកម្ម ក្នុងការចុះឈ្មោះបោះឆ្នោត ពីថ្ងៃទី01 ខែកញ្ញា ដល់ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2016 ខាងមុខនេះ ដើម្បីទទួលបានបញ្ជីបោះឆ្នោតថ្មីល្អមួយ និង ត្រឹមត្រូវ ដែលអាចទទួលយកបាន។

2-គាំទ្រឱ្យសមាជិកសភាគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ ដើម្បីបញ្ជាក់ជំហរ របស់ខ្លួន ស្តីពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ដែលកាន់តែអាក្រក់ទៅ² និងប្រកាសចូលរួម ជាមួយនិងប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្ស នៅកម្ពុជា ដែលកំពុង ត្រូវបានបំផ្លិចបំផ្លាញ។

3-[គណបក្សបញ្ជាក់ជាថ្មីម្តងទៀត អំពី ជំហរនយោបាយរបស់គណបក្សសង្គ្រោះជាតិ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ របស់គណបក្ស កាន់អំណាច ដែលប្រើប្រាស់តុលាការបំពាន នីតិវិធីច្បាប់ និងរដ្ឋធម្មនញ្ញៃនព្រះរាជាណាចក្រ កម្ពុជា ក្នុងគោលដៅបំបិទសិទ្ធិនយោបាយរបស់ មេដឹកនាំជាន់ខ្ពស់របស់គណបក្សទាំងពីររូប។

4-ក្នុងករណីស្ថានភាពតម្រូវ គណបក្ស សង្គ្រោះជាតិ ត្រូវអនុវត្តតាមសេចក្តីសម្រេច របស់គណ³កម្មាធិការអចិន្ត្រៃយ៍គណបក្ស ចុះ ថ្ងៃទី27 ខែសីហា ឆ្នាំ2016 ដើម្បីការពារ នូវអភ័យឯកសិទ្ធិ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនញ្ញៃនព្រះរាជាណាចក្រកម្ពុជា”។

សេចក្តីសម្រេចរបស់គណ³កម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី27 ខែ ឧសភា ឆ្នាំ2016 ក្រោមការដឹកនាំប្រជុំរបស់ លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធាន គណបក្សនោះ មាន4ចំណុចគឺ ៖

1-[ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់ រាជធានីខេត្ត ដង្ហែញត្តិមករាជធានីភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រ។

2-គាំទ្រឱ្យតំណាងរាស្ត្រគណបក្សសង្គ្រោះ- ជាតិ តាមរយ³ក្រុមសមាជិកសភា  ធ្វើញត្តិជូន ប្រធានរដ្ឋសភា ដើម្បីបញ្ជាក់ប្រាប់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ មិនអាច ទៅបំពេញការងារ នៅមន្ទីររដ្ឋសភា បានក្នុង កាល³ទេស³ដែលមានការរំលោភបំពានអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រ ជាបន្តបន្ទាប់ បែបនេះ។

3-គណបក្សនឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួន លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

4-បន្តយកវប្បធម៌សន្ទនា ធ្វើជាមូលដ្ឋាន ក្នុងការស្តារស្ថានការណ៍នយោបាយ ឱ្យវិលមក រកភាពប្រក្រតីឡើងវិញ ដើម្បីធានាឱ្យការ បោះឆ្នោតឆ្នាំ2017/ 2018 ខាងមុខ ប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ទាំង លោកកឹម សុខា និងលោកសម រង្ស៊ី ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ សុទ្ធតែ ប្រឈមនឹងនីតិវិធីរបស់តុលាការ ក្នុងនោះលោក កឹម សុខា កំពុងបន្តលាក់ខ្លួនក្នុងទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់ អង្រែលើ រាជធានីភ្នំពេញ អស់រយះពេលជាង 3ខែមកហើយ បន្ទាប់ពីត្រូវបានតុលាការចោទ ប្រកាន់ពីបទល្មើសជាក់ស្តែង “បដិសេធក្នុងការ ចូលខ្លួន” ហើយត្រូវបានលោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចេញពីកាបង្គាប់ឱ្យចូលខ្លួនក្នុង សវនាការជំនុំជំម្រះ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ 2016 ខាងមុខនេះ ក្រោយតុលាការកំពូល កោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី02 ខែកញ្ញា ក្នុង នាមជាដើមបណ្តឹងសាទុក។ ចំណែកលោកសម រង្ស៊ី ក្រៅពីប្រឈមនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ហើយកំពុងបន្តនិរទេសខ្លួននៅ ក្រៅប្រទេស លោកក៏ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចូលខ្លូនក្នុងសវនាការពាក់ព័ន្ធសុំណុំរឿងក្លែងបន្លំឯកសារសាធារណ³ នៅខែវិច្ឆិកា ឆ្នាំ2016 ខាងមុខនេះ ដែរ។

ទោះជារងសម្ពាធពីខាងតុលាការ ក៏ដោយ ក៏ក្នងនាមជាប្រធាន និងអនុប្រធានគណបក្ស សង្គ្រោះជាតិ លោកសម រង្ស៊ី និងលោកកឹម សុខា នៅតែមានជំហររឹងមាំក្នុងការដឹកនាំគណបក្ស ដោយដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ឱ្យមន្ត្រី ថ្នាក់ក្រោមទាំងអស់យកទៅអនុវត្ត។ ជាពិសេស ទាំងលោកសម រង្ស៊ី នៅក្រៅប្រទេស និងលោក កឹម សុខា នៅក្នុងស្រុក បានផ្តោតសំខាន់អំពាវនាវ ឱ្យប្រជាពលរដ្ឋ ត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោត ដើម្បីបានចូលរួមបោះឆ្នោត ឆ្នាំ2017 និង 2018 ខាងមុខ។

តាមរយ³ទំព័របណ្តាញសង្គមរបស់លោក នៅថ្ងៃទី31 ខែសីហា ឆ្នាំ2016 លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក៏បាន អំពាវនាវ ឱ្យបងប្អូនជនរួមជាតិទាំងអស់ទៅ ចុះឈ្មោះកុំខាន។

លោកកឹម សុខា បានថ្លែងបញ្ជាក់នៅក្នុង សេចក្តីអំពាវនាវនោះថា សូមថ្វាយបង្គំ ព្រះថេរានុថេរ³គ្រប់ព្រះអង្គ ជាទីគោរពសក្ការ³ដ៏ ខ្ពង់ខ្ពស់ និងជម្រាបសួរបងប្អូនជនរួមជាតិខ្មែរ ជាទីស្នេហា !

ខ្ញុំព្រះករុណា ខ្ញុំបាទកឹម សុខា ជាអ្នកតំណាងរាស្ត្រ និងជាប្រធានស្តីទីនៃគណបក្ស សង្គ្រោះជាតិ សូមអំពាវនាវចំពោះបងប្អូនជន រួមជាតិខ្មែរ ដែលមានអាយុចាប់ពី18ឆ្នាំឡើង ទៅ គិតដល់ថ្ងៃបោះឆ្នោត សូមមេត្តានិមន្ត និង អញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ចាប់ពីថ្ងៃទី01 ខែកញ្ញា រហូតដល់ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2016. ឆ្លៀតឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំបាទសូមបញ្ជាក់ថា ការបោះឆ្នោតមាន សារសំខាន់ណាស់ សម្រាប់ជោគវាសនា អនាគត របស់ខ្លួនយើងផ្ទាល់ និងប្រទេសជាតិយើង។  បងប្អូនអាចបោះឆ្នោតបាន លុះត្រាតែបងប្អូន បានចុះឈ្មោះបោះឆ្នោត។ បងប្អូនចុះឈ្មោះ បោះឆ្នោតនៅក្នុងឃុំ-សង្កាត់ណា បងប្អូនត្រូវ ទៅបោះឆ្នោតនៅឃុំ-សង្កាត់ នោះ។ បើបងប្អូន ចង់ជ្រើសរើសមេដឹកនាំល្អក្នុងឃុំ-សង្កាត់របស់ បងប្អូន ដើម្បីការរីកចម្រើនភូមិ-ឃុំ-សង្កាត់ និងដើម្បីឪពុក-ម្តាយ និងក្រុមគ្រួសារបងប្អូន ផ្ទាល់ លុះត្រាតែបងប្អូនទៅចុះឈ្មោះបោះឆ្នោត នៅក្នុងឃុំ-សង្កាត់របស់បងប្អូនផ្ទាល់។

ខ្ញុំព្រះករុណា ខ្ញុំបាទសូមប្រគេនពរ និង ជូនពរចំពោះបងប្អូនសម្រេចបាននូវជោគវាសនា របស់ខ្លួន ដោយផ្ទាល់ខ្លួនឯង តាមរយ³ការ ចុះឈ្មោះនិងការបោះឆ្នោតនាពេលខាងមុខ”។

ចំណែកលោកសម រង្ស៊ី នៅថ្ងៃទី31 ខែ កញ្ញា ឆ្នាំ2016)នាបង្ហោះវីដេអូ និងសរសេរ ថា “ឧទ្ធម្ភាចក្រជាច្រើនគ្រឿង បានហោះហើរ ជុំវិញពីលើបរិវេណទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ស្របពេលដែលគណបក្សកំពុងប្រារឰ វេទិកានយោបាយស្តីពី “វិមជ្ឈការឃុំ-សង្កាត់”។ ការហោះហើរនៃឧទ្ធម្ភាគចក្រនេះ ហាក់ដូចជា មានបំណងគំរាមកំហែងគណបក្សសង្គ្រោះជាតិ”។

នៅរសៀលថ្ងៃដដែលនោះ លោកសម រង្ស៊ី បានបង្ហោះវីដេអូ និងសរសេរបន្ថែមថា  រហូតមកដល់រសៀលថ្ងៃពុធ ទី31 សីហានេះ កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល មាន ឧទ្ធម្ភាចក្រ កាណូត ទាហាន និងរថយន្តទាហាន ជាច្រើនគ្រឿង នៅតែព័ទ្ធជុំវិញទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ”។

ជាមួយគ្នានោះដែរ នៅព្រឹកថ្ងៃនោះដែរ លោកអេង ឆៃអ៊ាង អនុប្រធានគណះកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ និងជា តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានធ្វើសន្និ- សីទសារព័ត៌មាន ស្តីពីសេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិ និងការវិវឌ្ឍនៃស្ថានភាព នយោបាយនៅកម្ពុជាបច្ចុប្បន្ន ដោយលើក ឡើងពីគោលជំហររបស់គណបក្សជុំវិញដំណើរ ការនិតិវិធីរបស់តុលាការ មកលើសំណុំរឿងលោក កឹម សុខា ដែលលោកចាត់ទុកថា មានការ អនុវត្តមិនត្រឹមត្រូវតាមច្បាប់។ ដូច្នេះត្រូវតែ មានការតស៊ូមតិលើបញ្ហានេះ និងអំពាវនាវឱ្យ ប្រជាពលរដ្ឋចូលរួមឃ្លាំមើលទាំងអស់គ្នា។

លោកអេង ឆៃអ៊ាង បញ្ជាក់ថា “ខ្ញុំចង់ ជម្រាបជូនថា នៅប្រទេសកម្ពុជានេះ តុលាការ យើងពឹងពាក់អត់បានទេ ព្រោះរំលោភហើយ រំលោភទៀត គឺយើងមើលឃើញអ្វីដែលគេកំពុង ធ្វើនេះ គឺអត់ខ្វល់ពីរឿងច្បាប់ រឿងនីតិវិធី ទេ។ អ៊ីចឹងគេធ្វើម៉េចគឺតម្រូវពោះគេ ចង់កាត់ ទោសលោកកឹម សុខា ថ្ងៃ9 អ៊ីចឹងឃើញ សហមេធាវី តវ៉ាគ្រប់បែបយ៉ាងទៅគេធ្វើបំពេញ ប៉ុន្តែរំលោភច្បាប់ រំលោភនីតីវិធីក្រមព្រហ្មទណ្ឌ រំលោភហើយរំលោភទៀត។ ដូច្នេះ ដើម្បីការពារ រដ្ឋធម្មនញ្ញ ដើម្បីការពារគោលការណ៍ប្រជា- ធិបតេយ្យ ដើម្បីការពារសិទ្ធិសេរីភាព មានតែ ប្រជាពលរដ្ឋទាំងអស់គ្នាទេ យើងត្រូវការពារ នូវការរំលោភ ព្រោះអ្នកអនុវត្តច្បាប់ គេរំលោភ ច្បាប់។ អ៊ីចឹងបើយើងទាំងអស់គ្នាបណ្តោយឱ្យ គេរំលោភ ឥឡូវមកលើករណីឯកឧត្តមកឹម សុខា បើសិនជារឿងអនុវត្តច្បាប់ បើសិនជារឿងបុគ្គល មិនមែនគេធ្វើបែបនេះទេ ត្រូវធ្វើត្រឹមត្រូវ ប៉ុន្តែ រឿងនេះជារឿងនយោបាយ។ អ៊ីចឹងហើយ ឱ្យ បងប្អូនចូលរួមទាំងអស់គ្នា ដើម្ប៉ីការពារការ រំលោភច្បាប់ ការរំលោភសិទ្ធិមនុស្ស ការពារ ដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា…”។

សម្រាប់គណបក្សកាន់អំណាច ក៏បានផ្តោត សំខាន់ ទៅលើការអំពាវនាវដល់ប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតដែរ ប៉ុន្តែទាក់ទងដល់ការ ចោទប្រកាន់ពីបក្សប្រឆាំងថា បានប្រើតុលាការ បំបិទសិទ្ធនយោបាយរបស់លោកសម រង្ស៊ី និង លោកកឹម សុខា ហើយគណបក្សប្រឆាំង ថែម ទាំងព្រមានប្រើសិទ្ធិ ធ្វើមហាបាតុកម្មនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ចោញប្រតិកម្មថា ជាការផ្ទុយ ស្រឡះ និងបានលើកឡើងថា បើបក្សប្រឆាំង ចង់ធ្វើបាតុកម្ម ត្រូវធ្វើតាមច្បាប់ បើធ្វើខុសច្បាប់ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន កម្ពុជា មានសិទ្ធិទប់ស្កាត់និងបង្ក្រាប ដើម្បីកុំ ឱ្យមានអស្ថិរភាពក្នុងសង្គម។

លោសុខ ឥសាន មានប្រសាសន៍ថា “គាត់ និយាយផ្ទុយពីការពិត ព្រោះប្រសិនណាគណបក្សកាន់អំណាច ប្រើតុលាការជាឧបករណ៍ ដើម្បីធ្វើបាបគណបក្សប្រឆាំង លុះត្រាគណបក្ស ប្រឆាំង អត់មានប្រព្រឹត្តបទល្មើសច្បាប់! ឥឡូវ នេះតើសម រង្ស៊ី តើកឹម សុខា ល្មើសច្បាប់ឬអត់? អាហ្នឹងប្រជាជនឃើញទាំងអស់គ្នា សម រង្ស៊ី និយាយបរិហារកេរ្តិ៍ឯកឧត្តមហោ ណាំហុង សម រង្ស៊ី និយាយបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជា សម រង្ស៊ី និយាយបរិហារកេរ្តិ៍សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន អាហ្នឹងល្មើសច្បាប់ ឬអត់? មិនមែនជាសិទ្ធិបញ្ចោញមតិទេ ព្រោះ សិទ្ធិបញ្ចោញមតិរបស់គាត់ៗប្រព្រឹត្តហួសពីព្រំដែន នៃការបញ្ចោញមតិ។ ហើយដោយឡែកឯកឧត្តមកឹម សុខា គឺទទួលពាក្យបណ្តឹងពីកញ្ញា ធី សុវណ្ណថា និងកញ្ញាស្រីមុំ។ អ៊ីចឹងទេ គាត់ ត្រូវតែទទួលខុសត្រូវ ស្ថិតនៅក្រោមយុត្តាធិការ របស់តុលាការ ក្នុងការត្រួតពិនិត្យករណីរឿង គាត់ហ្នឹង។ អ៊ីចឹងមានអ្នកណាគាបសង្កត់គាត់ មានខ្លួនឯងតើ!”។

លោកសុខ ឥសាន មានប្រសាសន៍បន្តថា “ចង់ធ្វើបាតុកម្ម ឬមិនបាតុកម្ម គឺគាត់ត្រូវធ្វើ ឱ្យស្ថិតក្នុងក្របខ័ណ្ឌច្បាប់ អាហ្នឹងបានមិនមាន បញ្ហា តែបើធ្វើទៅវាខុសអំពីគោលការណ៍ ច្បាប់ ក្រៅក្របខណ្ឌច្បាប់ អាហ្នឹងសមត្ថកិច្ច គេមានវិធានការទប់ស្កាត់ មិនចេះតែបណ្តែត បណ្តោយឱ្យបង្កភាពអនាធិបតេយ្យ នៅក្នុង សង្គមជាតិបានទេ។ ធ្វើកុំឱ្យប៉ះពាល់សណ្តាប់- ធ្នាប់សាធារណះ និងសន្តិសុខជាតិ អាហ្នឹងបាន វារួចខ្លួន តែបើធ្វើទៅប៉ះពាល់ដល់សណ្តាប់ ធ្នាប់សាធារណះ ហើយនិងសន្តិសុខជាតិ អាហ្នឹង រដ្ឋាភិបាល មានវិធានការទប់ស្កាត់ អាហ្នឹងជា តួនាទី ភារកិច្ចស្នូលរបស់រាជរដ្ឋាភិបាល មិនមែនគាត់ធ្វើអីស្រេចចិត្តទេ ព្រោះយើងកំពុង អនុវត្តពង្រឹងនីតិរដ្ឋ។ ដូច្នេះជនណាដែលល្មើស ច្បាប់ អាហ្នឹងគឺត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ហ្នឹងហើយ។ សំណូមពរឱ្យមន្ត្រីគណបក្ស ប្រឆាំង មើលច្បាប់ សុំមើលរដ្ឋធម្មនញ្ញឱ្យច្បាស់ ធ្វើអ្វីកុំឱ្យល្មើសច្បាប់ តែល្មើសច្បាប់ ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង កុំចោទប្រកាន់គណបក្សកាន់អំណាចថា គាបសង្កត់ ខ្លួន”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES