Sunday, May 5, 2024
Homeព័ត៌មានជាតិមនុស្សតែម្នាក់ប៉ុណ្ណោះ គាត់លើកគ្នាដល់ទៅ៦នាក់ ចាត់ការ

មនុស្សតែម្នាក់ប៉ុណ្ណោះ គាត់លើកគ្នាដល់ទៅ៦នាក់ ចាត់ការ

ខេត្តពោធិ៍សាត់៖ ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ជនសង្ស័យមានឈ្មោះឡុង វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិកំពង់ក្របី ឃុំអន្លុងវិល ស្រុកកណ្តៀងខេត្ត។ ចំណែកបក្ខពួក៥នាក់ទៀត ដែលកំពុងរត់គេចខ្លួន រួមមាន ទី១-ឈ្មោះហុង ភេទប្រុស អាយុប្រហែល២០ឆ្នាំ មានលំនៅក្នុងភូមិកញ្ជរ ស្រុកកណ្តៀង ទី២-ឈ្មោះដា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មានលំនៅក្នុងភូមិចាកាប ស្រុកក្រគរ ទី៣-ឈ្មោះលីន ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មានលំនៅក្នុងភូមិចាកាប ស្រុកក្រគរ ទី៤-ឈ្មោះណាង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មានលំនៅក្នុងភូមិ ចាកាប ស្រុកក្រគរ និងទី៥-ឈ្មោះវីន ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មានលំនៅក្នុងភូមិចាកាប ស្រុកក្រគរ។

ចំណែកជនរងគ្រោះ មានឈ្មោះអុន សម្ជស្ស ហៅពុយ ភេទប្រុស មុខរបរលាងឡាន មានលំនៅក្នុងភូមិអូស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានទាស់សម្តីជាមួយនឹងក្រុមជនសង្ស័យ រហូតដល់កើតជាអំពើហិង្សា ព្រួតគ្នាវាយ និងកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យរយះក្បាល និងដាច់ដៃ រងរបួសយ៉ាងធ្ងន់ និងត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យបានម្នាក់ ខណៈដែលបកពួក៥នាក់ទៀត រត់គេចខ្លួនបាត់អស់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ រីឯបក្ខពួក ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

RELATED ARTICLES