Monday, May 6, 2024
Homeព័ត៌មានជាតិនាងមិនព្រម ទូរស័ព្ទទៅម្តាយ ក៏បែកធ្លាយរឿងចឹងទៅ

នាងមិនព្រម ទូរស័ព្ទទៅម្តាយ ក៏បែកធ្លាយរឿងចឹងទៅ

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៥១ ជាប់ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដោយកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួលដោយលោកស្រី ស៊្រឺ វណ្ណី ព្រះរាជអាជ្ញរងអមសាលាដំបូង រាជធានីភ្នំពេញ ចុះមកផ្ទាល់ផងដែរ។

តាមប្រភពពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងម៉ាស្សាខាងលើនេះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ម្តាយនារីបម្រើការនៅក្នុងទីតាំងម៉ាស្សាម្នាក់មានអាយុ១៧ឆ្នាំ ដែលបានចាញ់ល្បួងរបស់គេ ឱ្យមកធ្វើការក្នុងហាងម៉ាស្សាខាងលើ រួចក៏ល្បួងឱ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវ ទើបនារីរងគ្រោះបានទូរស័ព្ទទៅប្រាប់ម្តាយ រួចម្តាយក៏ទៅដាក់ពាក្យបណ្តឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឱ្យជួយអន្តរាគមន៍តែម្តង។

ប្រភពដដែលបន្តថា ក្រោយទទួលបានបណ្តឹងខាងលើ សមត្ថកិច្ចជំនាញក៏បានបើកការស្រាវជ្រាវ រហូតឈានដល់ការចុះបង្ក្រាបទីតាំងខាងលើតែម្តង។

ក្រោយពីបញ្ចប់ការចុះបង្ក្រាបករណី ដែលលួចបង្កប់សេវាបម្រើផ្លូវភេទខាងលើនេះ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីបម្រើការងារអនីតិជន២នាក់ បញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ដើម្បីសួរនាំបន្តនីតិវិធី៕

RELATED ARTICLES