Monday, May 6, 2024
Homeព័ត៌មានជាតិប្តីស្លាប់ហើយ ម្តេចមិនឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ មានអីលាក់បាំង???

ប្តីស្លាប់ហើយ ម្តេចមិនឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ មានអីលាក់បាំង???

ខេត្តស្ទឹងត្រែង ៖ ករណីនេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចអូរណេ ភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន។

បុរសរងគ្រោះ ដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះហុង គឹមណេន អាយុ២៣ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះផែន កែន អាយុ២៤ឆ្នាំ។ ប្តីប្រពន្ធខាងលើ មានស្រុកកំណើតនៅខេត្តរតនគិរី តែសព្វថ្ងៃបានចេញមករស់នៅក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំប្រពន្ធ រាយខ្សែភ្លើងចេញពីផ្ទះ ដើម្បីឆក់ត្រីនៅក្នុងអូរ លុះបន្តិចក្រោយមកបុរសជាប្តីត្រូវចរន្តអគ្គិសនីដែលឆ្លងចេញពីខ្សែភ្លើងឆក់ស្លាប់នៅក្នុងទឹក បណ្តាលឱ្យស្លាប់យ៉ាងរន្ធត់។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានស្ត្រីជាប្រពន្ធ រួមនឹងក្រុមគ្រួសារ រៀបចំដឹកបញ្ជូនទៅកាន់ខេត្តរតនៈគីរី ដើម្បីរៀបចំធ្វើបុណ្យ ដោយខាងក្រុមគ្រួសារសពមិនអនុញាតិឱ្យសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យសពឡើយ។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តរតនៈគិរី។ ចំណែកសមត្ថកិច្ច មូលដ្ឋាន បានត្រឹមជូនដំណឹងទៅលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្តប៉ុណ្ណោះ៕

RELATED ARTICLES