Friday, April 26, 2024
Homeព័ត៌មានជាតិវាយនឹងដុំថ្មបែកមុខ ប្លន់យកម៉ូតូ១គ្រឿងពីអ្នករត់ម៉ូតូឌុបទៅបាត់

វាយនឹងដុំថ្មបែកមុខ ប្លន់យកម៉ូតូ១គ្រឿងពីអ្នករត់ម៉ូតូឌុបទៅបាត់

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ចាញ់បោកជនសង្ស័យ២នាក់ ប្រើល្បិចធ្វើជាហៅម៉ូតូឌុបឲ្យខ្លួនទៅរកមិត្តភ័ក្រដល់កន្លែងស្ងាត់យកដុំថ្មវាយបណ្តាលឲ្យបែកមុខចេញឈាមហើយប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣១ ខែសីហា តាមបណ្តោយផ្លូវលំក្រោយបុរីពិភពថ្មី ស្ថិតនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ កៅ រឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅម្តុំផ្សារព្រៃទាល់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិចានិមិត្ត ឃុំពករកា៥ ស្រុកត្បូងឃុំ ខេត្តត្បូងឃុំ ។

fgfgfddf
សមត្ថកិច្ចកំពុងសាកសួរ

តាមប្រភពពត៌មានពីជនរងគ្រោះរៀបរាប់ថា មុនពេលកើតហេតុ គាត់ជាអ្នករត់ម៉ូតូឌុបនៅម្តុំពោធិ៍ចិនតុង ស្រាប់តែមានជនសង្ស័យ២នាក់បានហៅម៉ូតូរបស់គាត់ឲ្យឌុបទៅម្តុំផ្សារអូឌឹមក្នុងតំលៃមួយម៉ឺនរៀលដើម្បីទៅរកបងប្អូន ខណៈពេលជនរងគ្រោះឌុបទៅដល់ផ្សារអូឌឹម ហើយជនសង្ស័យ២នាក់នោះ បានប្រាប់ថា រកបងប្អូនមិនឃើញទេបាមអោយឌុបបន្តទៅផ្សារកាណាស៊ីធីផ្លូវវេងស្រេងដើម្បីទៅរកមិត្តភ័ក្រ ដល់ពេលជិះទៅដល់នឹងហើយក៏ឲ្យជនរងគ្រោះឌុបបន្តទៅចំណុចកើតហេតុខាងលើ ជនសង្ស័យបានឲ្យជិះឌុបទៅដល់កន្លែងស្ងាត់បានហៅឲ្យឈប់ម៉ូតូ ហើយធ្វើសកម្មភាពយកដុំថ្មមួយដុំយកមកវាយចំមុខ បណ្តាលឲ្យបែកមុខចេញឈាម ភ្លាមៗនោះដែរ ជនរងគ្រោះគាត់ភ័យស្លុនស្លោពេកក៏រត់ចោលម៉ូតូ ដើម្បីទៅរកឲ្យសន្តិសុខដែលយាមនៅជិតម្តុំនោះជួយ ក៏ត្រូវជនសង្ស័យ២នាក់ បានយកម៉ូតូទៅបាត់ដោយសុវត្ថិភាព ។

fdgfdss
វត្ថុតាងដំថ្ម ដែលចោរវាយប្លន់ម៉ូតូ

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅព្យាបាលនៅគ្លីនិកនៅជិតកន្លែងកើតហេតុ រួចហើយបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រៃសឲ្យជួយអន្តរាគមន៍ ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES